(ភ្នំពេញ)៖ លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានបានថ្លែងថា សិក្ខាសាលាស្ដីពី បរិវត្តកម្មឌិជីថលក្នុងវិស័យធនាគារ (Digital Banking Transformation) បានធ្វើឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹងអំពី​បរិបត្តនៃការវិវត្តន៍ឌីជីថល និងការបណ្តុះសមត្ថភាពប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបៗប្រកបដោយប្រសិទ្ធភាព។​

ការថ្លែងបែបនេះរបស់លោក សំ សិទ្ធិសេរី  ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្ដីពី បរិវត្តកម្មឌិជីថលក្នុងវិស័យធនាគារ (Digital Banking Transformation) កាលពីនឹងថ្ងៃទី០៧​ ខែកុម្ភះ ឆ្នាំ២០២៥ សណ្ឋាគារ សាន់​ អេនម៉ូន រៀបចំឡើងដោយក្រុមហ៊ុន អាណាណា កុំព្យួទ័រ និងក្រុមហ៊ុន ហោវ៉ៃ ខេមបូឌា (Huawei Cambodia)​​។​

លោក សំ សិទ្ធិសេរី បានថ្លែងបន្តថា នៅក្នុងយុគសម័យឌីជីថលនៃសតវស្សន៍ទី២១ បានផ្លាស់ប្តូរទិដ្ឋភាពជាច្រើននៃសង្គមរបស់យើង ភាពជឿនលឿននៃបច្ចេកវិទ្យាថ្មីៗ និងការផ្លាស់ប្តូរបែបឌីជីថលយ៉ាងឆាប់រហ័ស បានធ្វើឱ្យប្រទេសជាច្រើនចាប់ផ្តើ​មធ្វើគោលនយោបាយតម្រង់ទិសទៅក្នុងការទទួលយកបច្ចេកវិទ្យាឌីជីថល​មកប្រើប្រាស់ដើម្បីអភិវឌ្ឍអាជីវកម្មនានា និងសេដ្ធកិច្ចជាតិ​ ក៏ដូចជាសម្របខ្លួននឹងការធ្វើបដិវត្តន៍ឧស្សាហកម្មទីបួនផងដែរ។ ដោយសារតែបច្ចុប្បន្នភាពយើងត្រូវបានហុំព័ទ្ធដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗ វាចាំបាច់ទាមទារឲ្យមនុស្សគ្រប់រូបមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព​ដើម្បីអាចលើកកម្ពស់កម្រិតស្តង់ដារការងាររបស់យើងនៅក្នុងសម័យឌីជីថល។ 

លោកបន្ថែមថា ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកសូមសម្តែងការអរគុណដល់ក្រុមហ៊ុន អាណាណា កុំព្យូទ័រ និងក្រុមហ៊ុន ហោវ៉ៃ ខេមបូឌា (Huawei Cambodia) ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ និងអភិវឌ្ឈផ្នែកឌីជីថលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលជូនលោក លោកស្រីដែលអញ្ចើញមកពីស្ថាប័នធនាគារ 
និងមីក្រូហិរញ្ញវត្ថុ ក្នុងគោលបំណងផ្តល់នូវចំណេះដឹងអំពី​បរិបត្តនៃការវិវត្តន៍ឌីជីថល និងការបណ្តុះសមត្ថភាពប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបៗប្រកបដោយប្រសិទ្ធភាព ដើម្បីទាញយកនូវសក្តានុពល និង​ផលប្រយោជន៍​ ពីបច្ចេកវិទ្យា ព្រមទាំងជំរុញស្មារតីនវានុវត្ត និង​ការ​សិក្សា​ស្រាវជ្រាវបង្កើតថ្មី សំដៅបង្កើនភាពប្រកួតប្រជែង និង​ធានានិរន្តភាព នៃការ​អភិវឌ្ឍប្រកបដោយចីរភាព។​​ 

លោក ស្រៀង ទីតូ អគ្គនាយកក្រុមហ៊ុន អាណាណា កុំព្យូទ័របានថ្លែងថា ដើម្បីទទួលបានចំណេះដឹង ព័ត៌មានអំពីបច្ចេកវិទ្យាថ្មីៗ និងឧបករណ៍ប្រើប្រាស់ឌីជីថលដែលក្រុមហ៊ុនអាណាណា កុំព្យូទ័រ និងក្រុមហោវ៉ៃ ខេមបូឌា ផ្តល់ជូននៅលើ​ ទីផ្សារសម្រាប់ជួយសម្រួលអាវីកម្មរបស់លោក លោកស្រីឲ្យកាន់តែមានភាពងាយស្រួល គុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបចុងក្រោយ និងគួរជាទីទុកចិត្ត ជាពិសេសគឺក្នុងវិស័យធនាគារ។​ 

លោកបន្តថា ក្រុមហ៊ុនអាណាណាកុំព្យូទ័រយកចិត្តទុកដាក់ខ្លាំងក្នុងការលើកកម្ពស់ផ្នែកឌីជីថល និងតែងនាំយកនូវឧបករណ៍ទំនើបថ្មីៗ ដើម្បីសម្រួលដល់អាជីវកម្មលោក លោកស្រី ជាពិសេសក្នុងវិស័យធនាគារ​ និងមីក្រូហិរញ្ញវត្ថុ៕