(ភ្នំពេញ)៖ ដើម្បីជាទំនុកចិត្តកាន់តែខ្ពស់ និងធានាចំពោះអតិថិជន ក្រុមហ៊ុនអេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ប្រកាសសិទ្ធនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត និងគ្រឿងបន្លាស់ម៉ាក AION & HYPTEC និងក្នុងរយៈពេល ៩០ថ្ងៃ នៃថ្ងៃចុះហត្ថលេខារបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនដែលមានសិទ្ធិស្របច្បាប់ មានសិទ្ធិប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការការរារាំងទំនិញដែលនាំចូលស្របគ្នា។

លោក ម៉េង ហេង អគ្គនាយកនៃក្រុមហ៊ុន AION Cambodia បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្តទំនើប AION និងHYPTEC ឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត និងគ្រឿងបន្លាស់ពាក់ម៉ាកខាងលើរបស់ក្រុមហ៊ុនអេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន GAC AION NEW ENERGY AUTOMOBILE CO.,LTD ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និចែកចាយផ្តាច់មុខដែលក្រសួងបានតម្តល់ទុករួចហើយ។

លោក ម៉េង ហេង បានបន្ថែមទៀតថា រថយន្តអគ្គិសនីទំនើបAION និងHYPTEC ដែលនាំចូល មានភាពស៊ីវិល័យ ជឿនលឿន នៃសកលលោក បោះជំហានទៅមុខឥតឈប់ ស្របតាម ភាវូបនីយកម្មឧស្សាហូបនីយកម្ម ទំនើបៗ មានបម្លាស់ប្តូរ ថ្មី ប្លែក តែ កាន់តែប្រកបដោយសុខុមាលភាព សុខភាព សុវត្ថិភាពជាចំបង។

លោក ម៉េង ហេង បានបង្ហាញពីអត្ថប្រយោជន៍ជាច្រើន ដែលអតិថិជនទិញរថយន្តអគ្គិសនីពីក្រុមហ៊ុនស្របច្បាប់ ដោយការផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន GAC AION NEW ENERGY AUTOMOBILE CO.,LTD បានគិតគូរពីប្រព័ន្ធសុវត្ថិភាពខ្ពស់ ហើយអាគុយរបស់រថយន្តអគ្គិសនី បានផលិតឡើងបែប Version Global ដោយគិតគូរពីបញ្ហាអាកាសធាតុនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានលក្ខណៈក្តៅហើយសើម។ លើសពីការ ការធានានីមួយៗ សុទ្ធតែចេញតាមស្តង់ដារបស់ក្រុមហ៊ុនហ៊ុន GAC AION NEW ENERGY AUTOMOBILE CO.,LTD ដោយរថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល ES និងរថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល Y PLUS, Y PLUS PREMIUM ឬ Y PLUS PREMIUM APP មានការធានា រយៈពេល ៨ឆ្នាំ និង២០ម៉ឺនគីឡូ រថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល v PREMIUM ឬ V LUXURY មានការធានា រយៈពេល ៨ឆ្នាំ និង ២៤ម៉ឺនគីឡូ រថយន្តទំនើបអគ្គិសនីម៉ាក HYPECT ម៉ូដែល HT PREMIUM ឬ HT LUXURY មានការធានា រយៈពេល ពេញមួយជីវិត។

កន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានថ្លែថា កម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលនឹងការពេញនិយមនៃការប្រើប្រាស់រថយន្តអគ្គិសនី ដែលធ្វើឲ្យការនាំចូលរថយន្តអគ្គិសនី មានការកើនឡើងមានប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនៅក្នុងឆ្នាំ២០២៤ ការនាំចូលរថយន្តអគ្គិសនីមានចំនួន ៣ ៣៥៩គ្រឿង បើធៀបឆ្នាំ២០១៩ មានតែ ៥០គ្រឿង ហើយកម្ពុជា បានដើរទាន់សម័យកាល និងតម្រូវការទីផ្សារទាំងក្នុងតំបន់ និងសកល ហើយរថយន្តអគ្គិសនី មានការចាប់អារម្មណ៍កាន់តែច្រើនឡើង ដោយពលរដ្ឋយល់សារៈសំខាន់នៃរថយន្តប្រើប្រាស់ថាមពលអគ្គិសនី។

បច្ចុប្បន្ននេះ AION កំពុងពន្លឿនការពង្រីកជាសាកលរបស់ខ្លួន ដោយពង្រីកទីផ្សាប្រទេសក្នុងតំបន់អាស៊ានចំនួនប្រាំបួន រួមមានប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។

គួរបញ្ជាក់ផងដែរថា រថយន្តទំនើបអគ្គិសនី AION ជារថយន្តអគ្គិសនីដំបូងនឹងតែមួយគត់ ដែលទទួលបានកត្តិយសដោយការចុះធ្វើអធិការកិច្ចរោងចក្រ ដោយលោកស៊ី ជីនពីង ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ «ការច្នៃប្រឌិតបច្ចេកវិទ្យាគុណភាពខ្ពស់ជំរុញការអភិវឌ្ឍ» កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

រថយន្តទំនើបអគ្គិសនី Hyptec HT ២០២៥ ជាប្រភេទរថយន្ត SUV ដែលរចនាបថបែបអនាគតកាល ប្រកបដោយភាពស៊ីវីល័យ ប្រណិតភាព និងភាពខ្លាំង ទាំងការរចនា ដំណើរការដោយម៉ូទ័រអគ្គិសនីដែលមានដង់ស៊ីតេថាមពលខ្ពស់ និងអាគុយដែលសុវត្តិភាពល្អបំផុតនៅលើពិភពលោក។ ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត Hyptec HT បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពប្រណីត ភាពលេចធ្លោនៅពេល ដែលអ្នកធ្វើដំណើរនៅតាមដងផ្លូវ និងមានសមត្ថភាពធ្វើដំណើរបានចម្ងាយឆ្ងាយរហូតដល់ ៦៧០គីឡូម៉ែត្រ។

រថយន្តទំនើបអគ្គិសនី AION V រូបរាងរចនាបថខាងក្រៅរាងដាយណូស័រអំណាចស្រស់ស្អាត ស៊ីវីល័យពោពេញដោយភាពទាក់ទាញ បំពាក់ជាមួយប្រព័ន្ធសុវត្ថិភាពទំនើបជំនាន់ក្រោយ និងមានសមត្ថភាពធ្វើដំណើរបានចម្ងាយឆ្ងាយរហូតដល់ ៦៥០គីឡូម៉ែត្រ។

បើយើងងាកមកមើលអាគុយ ដែលជាផ្នែកសំខាន់នៃរថយន្តអគ្គិសនី AION Hyptec HT និង AION V វិញ អាគុយដែលបំពាក់ក្នុងរថយន្ត AION មានឈ្មោះថា Magazine Battery ដែលត្រូវបានបង្កើត និងអភិវឌ្ឍឡើងដោយ AION ខ្លួនឯងផ្ទាល់។ អាគុយ Magazine មានលក្ខណៈពិសេសដូចជា ភាពធន់ដែលទប់ទល់នឹងសីតុណ្ហភាពខ្ពស់ និងការផ្ទុះឆេះ។ អាគុយនេះ បានធ្វើតេស្តពីការឆេះ ឬផ្ទុះ ដោយការបាញ់គ្រាប់កាំភ្លើង ជាលិទ្ធផល មិនមានការផ្ទុះ ឬឆេះនោះទេ។ បច្ចេកវិទ្យា Magazine Battery 2.0 នេះ មានប្រព័ន្ធពន្លត់ភ្លើងដោយស្វ័យប្រវត្តិ ប្រព័ន្ធទប់កម្តៅកំរិតខ្ពស់ និងប្រព័ន្ធធ្វើឲ្យថ្មមានស្ថិរភាពបំផុត។

ក្រុមហ៊ុន AION Cambodia បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក AION ប្រចាំប្រទេសកម្ពុជា ដែលជារថយន្តអគ្គិសនីមានគុណភាពលំដាប់ពិភពលោក ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។

ក្រុមហ៊ុន អាយអន ខេមបូឌា មានទីតាំងនៅជិតរង្វង់មូលក្តាន់ពីរ #2 មហាវិថីសហព័ន្ធរុស្សី (110) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ចង់ទិញ ឬបើកសាកល្បងរថយន្តអគ្គិសនី AION អាចទំនាក់ទំនងសាកសួរព័ត៌មានបានតាមរយៈលេខទំនាក់ទំនង 061 933 333, 087 929 333 ៕