(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីឧបទ្ទវហេតុអគ្គីភ័យឆាបឆេះរថយន្ត Range Rover និង Defender និងបានសម្តែងនូវសេចក្តីសោកស្តាយ​ ចំពោះករណីអគ្គីភ័យកន្លងមកលើរថយន្តម៉ូដែល Range Rover និង Defender នៅកម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន RMA Cambodia ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមហ៊ុន អ អិម អេ បានបញ្ជាក់ថា រថយន្តដែលទទួលរង
អគ្គីភ័យឆាបឆេះកន្លងមកមិនមែនជារថយន្តដែលបានជាវពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលដោយផ្ទាល់ពីរោងចក្រនៅប្រទេសអង់គ្លេសនោះទេ។

ដូចនេះដើម្បីសុវត្ថិភាពរបស់លោកអ្នក ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក សូមស្នើសុំឲ្យសាធារណជនគ្រប់រូបមេត្តា​ធ្វើការពិចារណាឲ្យបានល្អិតល្អន់​ទៅលើប្រភពដើម​របស់រថយន្តមុននឹងធ្វើការបញ្ជាទិញ និងមកទទួលសេវាថែទាំរថយន្តឱ្យបានទៀតទាត់ពីយានដ្ឋានរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលមានការទទួលស្គាល់ និងបណ្តុះបណ្តាលត្រឹមត្រូវ​ពីរោងចក្រនៅប្រទេស​អង់គ្លេស ដើម្បីជៀសវៀងហានិភ័យខាងលើ៕