(ឡុងដ៍)៖ ការចាប់ឆ្នោតជ្រើសរើសគូប្រកួតសម្រាប់វគ្គ ១៦ក្រុមនៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup 2024-25 នាយប់មិញនេះបានចេញជាផ្លូវការហើយ គ្រាដែលមេឃខៀវ Manchester City ត្រូវប៉ះ Plymouth Argyle ដែលជាក្រុមទើបទម្លាក់ក្រុមខ្លាំង Liverpool។

ការប្រកួតក្នុងជុំទី៥ នេះដែរ នឹងធ្វើឡើងនៅថ្ងៃចុងសប្តាហ៍ ថ្ងៃទី០១-០២ ខែមីនា ឆ្នាំ២០២៥ ដោយមានក្រុមការពារតំណែងជើងឯក បិសាចក្រហម Manchester United ក៏បានឡើងមកដល់វគ្គនេះដែរមានដូចខាងក្រោម៖

Preston North End v Burnley
Aston Villa v Cardiff City
Crystal Palace v Millwall
Manchester United v Fulham
Newcastle United v Brighton & Hove Albion
Bournemouth v Wolverhamton Wanderer
Manchester City v Plymouth Argyle
Exeter City or Nottingham Forest v Ipswich Town៕