(មេនឆេស្ទើ)៖ កីឡាករប្រដាល់ទម្ងន់ធ្ងន់ Dillian Whyte នឹងជួបជើងខ្លាំង Joe Joyce អតីតម្ចាស់មេដាយប្រាក់ ក្នុងព្រឹតិ្តការណ៍កីឡា Olympick 2016 នៅរាត្រីថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

ជំនួបធំនេះដែរ នឹងធ្វើឡើងនៅសង្វៀន Co-op Live ដែលស្ថិតក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស។

ទាំង Whyte និង Joyce បានពើបប្រទះគ្នាជាលើកដំបូង ក្នុងសន្និសីទកាលពីថ្ងៃចន្ទម្សិលមិញ ដោយរក្សាបានចិត្តត្រជាក់រៀងៗខ្លួន និងការគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមកផងដែរ។

ដំបូងឡើយ ត្រូវបានគេផ្គូផ្គងជួបកីឡាករអាល្លឺម៉ង់ Patrice Korte នៅទីក្រុង Bournemouth នាថ្ងៃទី០១ ខែមីនា ប៉ុន្តែត្រូវបានកែប្រែ ដើម្បីប៉ះអតីតជើងឯកពិភពលោក Whyte ជំនួសវិញ គ្រាដែលអតីតម្ចាស់ខ្សែក្រវាត់ WBO វ័យ ៣៩ឆ្នាំរូបនេះទើបតែបានចាញ់កីឡាករចិន Zhilei Zhang កាលឆ្នាំ២០២៣ និងបន្តចាញ់ Derek Chisora ទៀតនាខែកក្កដា ឆ្នាំ២០២៤។

ចំណែកឯក Whyte វ័យ ៣៦ឆ្នាំវិញ ធ្លាប់ទទួលជ័យជម្នះ ៣១លើក និងចាញ់ ៣លើកផងនោះ ខកខានប្រកួតតាំងពីឆ្នាំ២០២២ ក្រោយពេលផ្តួលគូប្រជែង Jermaine Franklin ដោយពិន្ទុទាំងប្រផិតប្រផើយ។ រូបគេត្រូវតេស្តឃើញវិជ្ជមាននៃការប្រើប្រាស់សារធាតុហាមឃាត់ មុនពេលប្រកួតម្តងទៀតទល់នឹង Anthony Joshua នាអំឡុងខែសីហា ឆ្នាំ២០២៤ ដែលត្រូវបានលុបការប្រកួតចោល៕