(អាមេរិក)៖ Mikaela Shiffrin ដែលជាកីឡាការិនីជិះស្គីទឹកកកដ៏ឆ្នើម នឹងចាប់ដៃគូជាមួយមិត្តរួមសញ្ជាតិ ដែលជាម្ចាស់ជើងឯកថ្មីៗ លើវិញ្ញាសាជិះចុះភ្នំ (Downhill) ឆ្នាំ២០២៥ គឺកីឡាការិនី Breezy Johnson ក្នុងការប្រកួតជាក្រុមនៅឯការប្រកួតជើងឯកពិភពលោក Alpine World Championship ក្នុងប្រទេសអូទ្រីស ។

ការសម្រេចនេះដែរ បានឱ្យដឹងកាលពីថ្ងៃចន្ទ ដ្បិតនាងមិនទាន់ត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស្គីដ៏ធំនោះទេ ជាមួយដកខ្លួនចេញពីវិញ្ញសាឯកត្តជន ខណៈ Shiffrin ជាកីឡាការិនីជិះស្គីឆ្នើមមួយរូប ធ្លាប់ឈ្នះមេដាយមាសជើងឯកពិភពលោកចំនួន ៧លើកមកហើយ ។

ខណៈនេះជាការវិលមកកាន់ការប្រកួតប្រជែងវិញ បន្ទាប់ពី Shiffrin បានឈ្នះមេដាយមាស តែជួបបញ្ហារបួសត្រង់ពោះ កាលពីប្រកួតក្នុងវិញ្ញាសា Slalom កាលពីឆ្នាំ២០២៤ ។ រូបនាងក៏កំពុងកាន់កំណត់ត្រាឈ្នះជើងឯកពិភពលោកលើកដំបូងក្នុងវ័យ ១៧ឆ្នាំ លើទឹកដីអូទ្រីសកាលឆ្នាំ២០១៣ ក្នុងវិញ្ញាសាជិះរវាងបង្គោល Slalom ផងដែរ ៕