(អាមេរិក)៖ កីឡាករវាយកូនហ្គោលឆ្នើម Tiger Woods បានដកខ្លួនចេញពីការប្រកួតកម្រិត PGA Tours ក្នុងកម្មវិធី Genesis Open 2025 ដោយសារម្តាយរបស់លោកបានទទួលមរណភាព ។ នេះបើតាមប្រភពពី BBC ។
Tiger Woods ជាកីឡាករវាយកូនហ្គោលដែលឈ្នះពានចំនួន ១៥សម័យកាល បានឱ្យដឹងថា រូបលោកមិនទាន់មានការត្រៀមខ្លួននោះទេ ដើម្បីត្រលប់ចូលរួមការប្រកួត បន្ទាប់ពីការមរណភាពរបស់ម្តាយ កាលពីថ្ងៃទី០៤ ខែកុម្ភៈនេះ ក្នុងវ័យ ៧៨ឆ្នាំ ។
សូមជម្រាបផងថា សម្រាប់កម្មវិធីប្រកួតវាយកូនហ្គោល Genesis Open 2025 គ្រោងនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈនេះ នៅឯទីលានកូនហ្គោល Torrey Pines Golf Course ទឹកសហរដ្ឋអាមេរិក ៕