(ម៉ាឌ្រីត)៖ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Rodrygo រូបគេពិតជាអរគុណចំពោះក្លិបជាច្រើន ដែលមានការចាប់អារម្មណ៍ ប៉ុន្តែបានបង្ហាញថា ចង់បន្តលេងជាមួយក្រុម Real Madrid ជាច្រើនឆ្នាំទៅមុខទៀត ។ នេះបើតាមប្រភពពី Reuters ។
Rodrygo បានថ្លែងក្នុងសន្និសីទសាព័ត៌មានកាលពីថ្ងៃចន្ទ មុនជួបក្រុម Man City នៅវគ្គ Knockout Play off (UCL) ថា «ចំពោះលក្ខខណ្ឌនៃការផ្តល់ជូន ពីសំណាក់ក្លិបនៅលីគអារ៉ាប៊ីសាអូឌីត នោះគឺជាការងាររបស់ឪពុកខ្ញុំ ដែលជាភ្នាក់ងាររបស់ខ្ញុំ និងក្លិប ខ្ញុំមិនដឹងច្រើនអំពីព័ត៌មានលម្អិតនោះទេ ខ្ញុំពិតដឹងគុណខ្លាំងណាស់ដែលមានការចាប់អារម្មណ៍ពីក្លិបផ្សេងទៀត» ។
សូមជម្រាបផងថា ស្ថិតក្នុងរដូវកាលនេះ Rodrygo កំពុងរកបាន ១៣គ្រាប់ពីការលេង ៣១ប្រកួតជាមួយក្លិប ខណៈពេលនេះមានការចាប់អារម្មណ៍ពីសំណាក់ក្លិបនៅលីគអារ៉ាប៊ីសាអូឌីតផងដែរ ។ហើយបើយោងតាមរបាយការណ៍ខាងលើបានបង្ហាញថា សម្រាប់កិច្ចសន្យាបច្ចុប្បន្នរបស់ Rodrygo ជាមួយ Real Madrid និងដំណើរការរហូតដល់ឆ្នាំ២០២៨ ។
ការលេងជាមួយ Real Madrid ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Rodrygo បានលើពាន La Liga ចំនួន ៣លើក និងពាន UEFA Champions league ២លើករួចមកហើយ ៕