(បរទេស)៖ ការប្រកួតដណ្តើមពានជើងឯកពិភពលោក World Cup of Huckey នឹងវិលមកវិញនៅឆ្នាំ២០២៨ នេះបើតាមលោក Gary Bettman ដែលជាស្នងការគ្រប់គ្រងស្ថាប័ន National Hockey League បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Marty Walsh ជានាយកប្រតិបត្តិកីឡាហុកគីអាជីព NHLPA ។

រំលឹកផងថា សម្រាប់ព្រឹត្តិការណ៍ World Cup of Hockey ធ្លាប់បានរៀបចំឡើង ៣លើកមកហើយ ដែលលើកទី១ ធ្វើឡើងនៅឆ្នាំ១៩៩៦ ដោយមានសហម្ចាស់ផ្ទះរវាងសហរដ្ឋអាមេរិក និងកាណាដា ហើយនៅ ២លើកបន្ទាប់ គឺប្រទេសកាណាដា រៀបចំនៅឆ្នាំ២០០៤ និងឆ្នាំ២០១៦ ។ ខណៈគ្រោងរៀបចំឡើងវិញនៅខែកុម្ភៈ ឆ្នាំ២០២៨ ។

ការប្រកួត ៣លើកកន្លងមកនេះ មានតែប្រទេសកាណដា ឈ្នះជើងឯកបាន ២លើក និង ១លើបានទៅក្រុមសហរដ្ឋអាមេរិក នៅឆ្នាំរៀបចំដំបូង ។ ខណៈលោក Bettman បានលើកឡើងថា «ការប្រកួតកម្រិតអន្តរជាតិ គឺល្អបំផុតនិងសំខាន់ខ្លាំងណាស់ នឹងផ្តល់ឱកាសបន្ថែមសម្រាប់កីឡាករកាន់តែច្រើនដើម្បីតំណាងឱ្យប្រទេសរបស់ពួកគេក្នុងការប្រកួតប្រជែងដ៏ល្អបំផុត ។

សម្រាប់ដំណើរការដេញថ្លៃនៃម្ចាស់ផ្ទះ និងទីក្រុងរៀបចំ នឹងត្រូវបានគេរំពឹងថាអាចចាប់ផ្តើមនៅប៉ុន្មានខែខាងមុខនេះ ហើយកីឡាករហុកគី ក៏គ្រោងនឹងត្រលប់ទៅចូលការប្រកួតកីឡាអូឡាំពិករដូវរងា នៅទឹកដីអ៉ីតាលី Milano Cortina 2026 និងបន្តទៅកាន់ភ្នំអាល់ របស់បារាំង ឆ្នាំ២០៣០។

សម្រាប់ទីក្រុង និងទីកន្លែងធ្វើជាម្ចាស់ផ្ទះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្នុងប៉ុន្មានខែខាងមុខនេះ។ អ្នកលេង NHL ក៏គ្រោងនឹងត្រលប់ទៅការប្រកួតកីឡាអូឡាំពិករដូវរងា Milano Cortina 2026 និងម្តងទៀតទៅកាន់ភ្នំអាល់បារាំងនៅឆ្នាំ២០៣០៕