(ដូហា)៖ ការប្រកួតវាយកូនបាល់អាជីពផ្នែកនារី Qatar Open 2025 ពេលនេះឈានដល់វគ្គ ៨នាក់ចុងក្រោយ ដោយមានវត្តមានម្ចាស់ជើងឯកដែលលេខ២ ពិភពលោក Iga Swiatek ប៉ះកីឡាការិនីឈរលេខ៥ Elena Rybakina ដែលរងជើងឯកឆ្នាំ២០២៤ ក្នុងដណ្តើមកៅអីទៅវគ្គ ៤នាក់ជាបន្ត ។

ជាមួយគ្នានេះឃើញថា កីឡាការិនី Ekaterina Alexadrova ដែលបានបញ្ចប់តំណើរកីឡាការិនីលេខ១ ពិភពលោក Aryna Sabalanka ត្រូវជួបកីឡាការិនីលេខ៦ Jessica Pegula គ្រាដែលកីឡាការិនី Marta Kostyuk ដែលទម្លាក់លេខ៣ Coco Gauff ក្នុងជុំទី២ ដូចគ្នានោះ ត្រូវប្រជែងជាមួយកីឡាការិនី Amanda Anisimova ។

ហើយមួយគូទៀត ជាការជួបគ្នារវាងកីឡាការិនី Ons Jabeur ទល់នឹង Jalena Ostapenko ខណៈសម្រាប់ទឹកប្រាក់រង្វាន់ក្នុងការត្រៀមផ្តល់ជូនម្ចាស់ជ័យលាភីមានដល់ទៅ 3,654,963 លានដុល្លារ គាំទ្រទាំងការប្រកួតជាគូផងដែរ ។

ដ្បិតកីឡាការិនីសញ្ជាតិប៉ូឡូញ Iga Swiatek ជាបេក្ខភាពការពារតំណែងជើងឯក ៣លើកមុន នឹងកំពុងស្វែងរកការឈ្នះជើងឯកវាយកូនបាល់ (Tennis) Qatar Open ជាលើកទី៤ ជាប់គ្នា ក្រោយយកបាននៅឆ្នាំ២០២២,២០២៣ និង២០២៤ ៕