(ដូហា)៖ កីឡាការិនីវាយកូនបាល់ (Tennis) Iga Swiatek ពេលនេះបានឈានទៅដល់វគ្គ ៤នាក់ជាម្តងទៀត ក្រោយពីបានយកឈ្នះគូប្រជែង Elena Rybakina លទ្ធផល ២សិត ហើយនឹងត្រូវទៅជួបកីឡាការិនី Jelena Ostapenko ក្នុងការប្រជែងកៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Qatar Open 2025 ។

នេះជាការខកចិត្តលើកទី២ របស់កីឡាការិនី Elena Rybakina ក្រោមស្នាដៃគូប្រកួត Iga Swiatek ដែលធ្លាប់ចាញ់កាលរដូវកាលមុនត្រឹមរងជើងឯក២០២៤ ។ ហើយសម្រាប់វគ្គ ៤នាក់នេះដែរ កីឡាការិនីរុស្ស៊ី Ekaterina Alexandrova ត្រូវជួបនារីអាមេរិក Amanda Anisimova ។

ខណៈការប្រកួតវាយជាគូក៏ឈានដល់វគ្គ ៤ក្រុមចុងក្រោយផងដែរ ខណៈកីឡាការិនីសញ្ជាតិប៉ូឡូញ កំពុងឈរលេខ២ ពិភពលោក Iga Swiatek ជាអត្តពលិកមួយរូបដែលឈ្នះពាននេះបាន ៣លើកជាប់គ្នាមាននៅឆ្នាំ២០២២,២០២៣ និង២០២៤៕

ជំនួបប្រកួតវគ្គ ៤នាក់