(ព្រៃវែង)៖ បន្ទាប់ពីស្វែងរកឃើញអ្នកដែលមានមហាសំណាង បានឈ្នះរង្វាន់ធំនូវទឹកប្រាក់១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក តាន់ អ៊ីឈីតាន់ ដែលជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ បានផ្តល់វត្តមានជាកិត្តិយសចុះប្រគល់ទឹកប្រាក់រង្វាន់ដោយផ្ទាល់ ដល់អតិថិជនដែលរស់នៅភូមិពោធិ៍២ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រកបដោយភាពស្និទ្ធស្នាល។

សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះថា ហាន ភិច ភេទស្រី អាយុ ៤២ឆ្នាំ បច្ចុប្បន្នមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះ មានកូនស្រីបម្រើការងារជាកម្មការិនីរោងចក្រនៅក្នុងតំបន់ និងមានស្វាមីជាអ្នកដើរទិញអេតចាយលក់ ដើម្បីបានចំណូលបន្ថែមគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ថ្លែងប្រាប់ លោក តាន់ អ៊ីឈីតាន់ និងក្រុមការងារដែលចុះប្រគល់រង្វាន់ធំ នូវទឹកប្រាក់១០០លានរៀលដល់លំនៅដ្ឋាន អ្នកស្រី ហាន ភិច បានប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះ កម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយខ្លាំង ព្រោះក្នុងមួយខែអាចរកបានចំណូលសរុបរួមគ្នាប្រមាណជាង១លានរៀល ដែលក្រៅពីចំណាយទៅលើការហូបចុកប្រចាំថ្ងៃ ត្រូវចំណាយទៅលើការជួលដីស្រែគេ និងមានជាប់ជំពាក់បំណុលច្រើន។

ដោយឡែកពាក់ព័ន្ធទៅនឹង ការឈ្នះរង្វាន់ទឹកប្រាក់១០០លានរៀលនេះ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ នៅពេលទៅមើលការប្រគំតន្ត្រីភេសជ្ជៈ ខារ៉ាបាវ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង អ្នកស្រីបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ ចំនួន១ដប សម្រាប់ទទួលទាន លុះពេលមួលគម្របដបទទួលទានស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅនឹងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាម អ្នកស្រីពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយបានហៅកូន និងអ្នកនៅក្បែរឱ្យជួយមើល ហើយក៏យកទៅបង្ហាញក្រុមការងារក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ ដែលមានស្ដង់លក់នៅក្នុងព្រឹត្តិការណ៍តែម្ដង។

អ្នកស្រី ហាន ភិច បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានប្រាក់រង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ នឹងយកទៅសងបំណុលគេ និងទុកមួយចំនួនទៀតបង្កើតអាជីវកម្មលក់អីវ៉ាន់ចាប់ហូយនៅផ្ទះ គ្រាន់បានចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

សូមបញ្ជាក់ថា សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៥ នេះ អ៊ីឈីតាន់ ចាប់ផ្តើមចែករង្វាន់យ៉ាងសន្ធឹកសន្ធាប់ទៀតហើយ ដោយក្នុងនោះមានទឹកប្រាក់១០០លានរៀល ១៥០រង្វាន់, ១០លានរៀល ១៥០រង្វាន់, ម៉ូតូហុងដាឌ្រីម ១៥០គ្រឿង, ទូរស័ព្ទអាយហ្វូន ១៥០គ្រឿង, ១លានរៀល ៥០ម៉ឺនរាប់ពាន់រង្វាន់ និងអ៊ីឈីតាន់ រាប់លានដបថែមទៀតផង។ អ៊ីឈីតាន់ ចែកពិត ចែកធំ ហើយចែកច្រើនជាងមុន....៕