(ភ្នំពេញ)៖ ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនសេវាទូរសព្ទចល័ត Smart បានផ្តល់នូវសេវាទំនាក់ទំនង ជូនដល់អតិថិជននៅក្នុងប្រទេសកម្ពុជាជាង ៨ លាននាក់ជារាងរាល់ថ្ងៃ។ ជាមួយនឹងសន្ទុះការគាំទ្ររបស់អតិថិជនដ៏ច្រើន ហើយឥតឈប់ឈរបែបនេះ ក្រុមហ៊ុនបានស្វែងយល់ពីតម្រូវការដ៏ចាំបាច់មួយទៀត របស់អតិថិជន ក្នុងការប្រើប្រាស់ឧបករណ៏ឆ្លាតវៃកាន់តែច្រើន ដូចជា ទូរសព្ទ កុំព្យូទ័រ tablet ច្រើនគ្រឿងក្នុងផ្ទះតែមួយ ដែលចាំបាច់ត្រូវមាន Wi-Fi អ៉ីនធឺណិតល្បឿនលឿន សម្រាប់ទ្រទ្រង់តម្រូវការឧបករណ៏ទាំងនោះអោយទាន់ចិត្ត។
ឥឡូវនេះ ប្រៀបខ្លួនដូចជា Internet Service Provider ថ្មីមួយ ក្រុមហ៊ុន Smart កំពុងផ្តល់ជូនអតិថិជននូវបទពិសោធន៍សេវាអ៉ីនធឺណិតកាន់តែប្រសើរ សម្រាប់ប្រើប្រាស់តាមគេហដ្ឋានជាមួយ Wi-Fi អូសខ្សែឈ្មោះ Smart Fiber+ និង Wi-Fi ដំឡើងឥតខ្សែឈ្មោះ Smart @Home ដែលជាដំណោះស្រាយ Wi-Fi ល្បឿនលឿនគួរឱ្យទុកចិត្ត និងតម្លៃសមរម្យ ដល់អតិថិជនរបស់ខ្លួន! មិនថាលោកអ្នកប្រើអ៉ីនធឺណិតសម្រាប់មើលវីដេអូកម្រិត 4K ធ្វើការការងារ លេងហ្គេម ឬធ្វើអាជីវកម្មតាមអនឡាញនោះទេ Wi-Fi នៅផ្ទះពី Smart ធានាបាននូវការតភ្ជាប់សេវាអ៉ីនធឺណិតកាន់តែមានស្ថេរភាព និងល្បឿនកាន់តែលឿនជាងមុន។
Smart ផ្តល់ជូនជម្រើសសេវាអ៉ីនធឺណិតចំនួន 2 គឺ Smart Fiber+ និង Smart @Home
Smart Fiber+ – ប្រើបច្ចេកវិជ្ជា ខ្សែកាបអុបទិកថ្មី ផ្តល់ល្បឿនអ៉ីនធឺណិតលឿន ដែលសក្តិសមសម្រាប់គ្រួសារដែលមានសមាជិកគ្រួសារច្រើន និងអ្នកប្រើអ៉ីនធឺណិតច្រើនជាប្រចាំ។ មានកញ្ចប់សេវាកម្មដូចជា៖
* គម្រោង Start – 60Mbps តម្លៃ $18/ខែ
* គម្រោង Explorer – 80Mbps តម្លៃ $20/ខែ
* គម្រោង Professional – 100Mbps តម្លៃ $30/ខែ
* គម្រោង Expert – 120Mbps តម្លៃ $35/ខែ
Smart @Home – ចំណាយពេលត្រឹមតែ 5 នាទី ក្នុងការដំឡើង លោកអ្នកអាចប្រើ Wi-Fi បានភ្លាមៗ។ មានកញ្ចប់សេវាកម្មដូចជា៖
* គម្រោង Basic+ – 12 Mbps តម្លៃ $12/ខែ
* គម្រោង Standard+ – 15 Mbps តម្លៃ $15/ខែ
* គម្រោង Premium+ – 20Mbps តម្លៃ $18/ខែ
បញ្ជាក់: ល្បឿនដែលអ្នកទទួលបានស្មើគ្នាទាំងក្រៅ និងក្នុងស្រុក។
ហេតុអ្វីលោកអ្នកគួរជ្រើសរើសប្រើ Wi-Fi នៅផ្ទះពី Smart?
ប្រើ Smart Fiber+ និង Smart @Home លោកអ្នកអស់បារម្ភរឿងអស់អ៉ីនធឺណិតទៀតហើយ ហើយថែមទាំងទទួលបានបទពិសោធន៍ប្រើប្រាស់អ៉ីនធឺណិតនៅផ្ទះកាន់តែប្រសើរ៖
* អាចភ្ជាប់ជាមួយឧបករណ៍ច្រើន ដែលប្រើបានគ្រប់សមាជិកគ្រួសារ។
* ល្បឿនកាន់តែលឿន ការតភ្ជាប់សេវាកាន់តែមានស្ថេរភាព និងមើលវីដេអូបានកម្រិត 4K ដែលល្អប្រើសម្រាប់ការកម្សាន្ត ធ្វើការងារ និងការប្រកបអាជីវកម្មតាមអនឡាញ។
* គ្មានបញ្ហាគ្មានសេវាអ៉ីនធឺណិត៖ ល្អប្រើសម្រាប់អគារខ្ពស់ៗ បុរី និងតំបន់មានមនុស្សរស់នៅច្រើន។
ជាវកញ្ចប់សេវាអ៉ីនធឺណិតណាមួយខាងលើ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា៖
* បង់មុន 6 ខែ ថែមជូន 1 ខែ
* បង់មុន 12 ខែ ថែមជូន 3 ខែ
* ប្រើបានស៊ីមចំនួន 5 ដោយឥតគិតថ្លៃ ជាមួយនឹងការហៅចេញដោយគ្មានដែនកំណត់
* ទទួលបានទន្ន័យអុិនធឺណិត 2GB/ខែ ដោយឥតគិតថ្លៃពី Smart
* ក្លាយជាអតិថិជន SmartVIP ក្នុងកម្មវិធី SmartNas
* ឱ្យខ្ចីរ៉ោតទ័រប្រើប្រាស់ដោយឥតគិតថ្លៃ
ឈប់ប្រើសេវាអ៉ីនធឺណិតដែលដើរដាច់ៗទៀតទៅ ហើយប្ដូរមកប្រើ Wi-Fi នៅផ្ទះពី Smart ឥឡូវនេះ លោកអ្នកនឹងអស់កង្វល់បញ្ហាអ៉ីនធឺណិតដើរយឺតទៀតហើយ!
តស់ កក់ការដំឡើងឥឡូវនេះ អត្ថប្រយោជន៍ជាច្រើនកំពុងរង់ចាំអ្នក!
សូមទំនាក់ទំនងទៅកាន់សហការីផ្នែកលក់ Smart Shop ដែលនៅជិតលោកអ្នក ឬចូលទៅកាន់កម្មវិធី SmartNas ឬ តេមកលេខ 010 200 888។ សម្រាប់ព័ត៌មានលម្អិតពីល្បឿន និងផ្សេងៗ ៖https://bit.ly/HomeInternetbySmart