(ដូហា)៖ កីឡាការិនីសញ្ជាតិឡាតវី Jelena Ostapenko បានទម្លាក់ម្ចាស់លេខ២ ពិភពលោក Iga Swiatek ក្នុងលទ្ធផលល ២សិត ៦-៣, ៦-១ ពីការប្រកួតវគ្គ ៤នាក់ចុងក្រោយពានរង្វាន់វាយកូនបាល់ (Tennis) Qatar Open 2025។

ជាមួយវគ្គគ្នានេះ គូប្រជែងរបស់ Jelena Ostapenko នៅវគ្គផ្តាច់ព្រ័ត្រ គឺកីឡាការិនិអាមេរិក Amanda Anisimova ដែលបានយកឈ្នះកីឡាការិនី Ekaterina Alexandrova ក្នុងលទ្ធផល ២សិតដូចគ្នា។

សូមជម្រាបផងថា Jelena Ostapenko បច្ចុប្បន្នកំពុងឈរលេខ៣៧ ពិភពលោក និងធ្លាប់ឈ្នះពានកម្រិត Grand Slam ១លើក គឺពានកម្មវិធី French Open 2017 ខណៈគូប្រជែង Amanda Anisimova មិនធ្លាប់ឈ្នះពានធំណាមួយនោះទេ។

សម្រាប់កម្មវិធីប្រកួត Qatar Open 2025 ផ្នែកវាយគូក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រផងដែរ ដោយមានការប៉ះគ្នារវាងក្រុមនាទីអ៉ីតាលី និងកីឡាការិនីចិន៕