(អេមេរិក)៖ កីឡាកររត់ចម្ងាយសញ្ជាតិអេមេរិក Grant Fisher ពេលនេះបានបង្កើតកំណត់ត្រាឯតទគ្គកម្មថ្មី ពីការរត់ចម្ងាយ ៥,០០០ម៉ែត្រដោយប្រើពេលវេលាត្រឹម ១២នាទី ៤៤.០៩វិនាទី ក្នុងកម្មវធីរត់ចម្ងាយរបស់សាកលវិទ្យាល័យ Boston University David Hemery Valentine Invitational កាលពីថ្ងៃសុក្រ ។
ជាមួយការបង្កើតបានកំណត់ត្រាថ្មីនេះ Grant Fisher បានបំបែកកំណត់ត្រាឯតទគ្គកម្មពេលវេលារបស់កីឡាករសញ្ជាតិអេត្យូពី Kenenisa Bekele ដោយប្រើពេលវេលា ១២នាទី ៤៩.៦០វិនាទី កាលឆ្នាំ២០០៤ ។
រំលឹកផងថា កីឡាកររត់ចម្ងាយ Fisher មានអាយុ ២៧ឆ្នាំ ធ្លាប់បានឈ្នះមេដាយសំរឹទ្ធទាំងលើវិញ្ញាសារត់ 5,000 និង 10,000 ម៉ែត្រ នៅព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងប៉ារីស កាលពីឆ្នាំ២០២៤ ក៏ទើបបានបំបែកឯតទគ្គកម្មពិភពលោកក្នុងចម្ងាយ 3,000 ម៉ែត្រនៅកម្មវិធី Millrose Games 2025 ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ផងដែរ ៕