(បរទេស)៖ កីឡាករស្នូកឃ័រ Mark Selby ដែលធ្លាប់ឈ្នះពាន Welsh Open កាលឆ្នាំ២០០៨ នោះ បានយកឈ្នះជើងខ្លាំង John Higgins ដោយលទ្ធផល ៥-៤សិត ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Welsh Open 2025 ជាបន្តទៀត។

ក្នុងប្រកួតដែលមានការរំខានដោយអ្នកគាំទ្រផងនោះ កីឡាករអង់គ្លេស Selby បានបើកការនាំមុខ ២-១ នៅមុនពេលអតីតជើងឯក ៥សម័យមកពីស្កុតឡេន Higgins តាមស្មើ ២-២ និងបើកការនាំមុខវិញជាលើកដំបូង។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ Selby អតីតជើងឯក Welsh Open ៤សម័យបន្តធ្វើបានល្អវិញ តាមរយៈយកឈ្នះ ២សិតបន្ទាប់ និងសិតចុងក្រោយកំណត់ចាញ់-ឈ្នះ ៥-៤ ដើម្បីឆ្លងផុតវគ្គ ៨នាក់តែម្តង។

Selby នឹងឡើងទៅប៉ះសត្រូវចាស់ Luca Brecel ដែលរូបគេធ្លាប់ចាញ់ផ្តាច់ព្រ័ត្រកាល ២ឆ្នាំមុន នៃព្រឹត្តិការណ៍ជើងឯកពិភពលោក World Championship នៅទីលានស្ថិតនៅទីក្រុង Sheffield ប្រទេសអង់គ្លេស គ្រាដែល Stephen Maguire ជួប Ali Carter៕