(ភ្នំពេញ)៖ ក្នុងថ្ងៃ១៤កុម្ភៈ ដែលជាថ្ងៃនៃទិវាក្តីស្រឡាញ់ Valentine's Day ក្រុមហ៊ុន អ ធី អិន ខេ រីថែល បានរៀបចំពិធីសម្ពោធជាផ្លូវការ ហាង Cartenz Tactical សាខាទី១នៅកម្ពុជា ដែលមានសម្លៀកបំពាក់ទាន់សម័យ គុណភាពល្អដូចជា សម្លៀកបំពាក់ ស្បែកជើងកាបូប កាបូបស្ពាយ មួក នាឡិការ។ ក្រៅពីសម្លៀកបំពាក់ ក៏មានសម្ភារៈផ្សេងៗល្អៗសម្រាប់ប្រើ ធានាទាំងគុណភាព និងតម្លៃ។

ពិធីសម្ពោធជាផ្លូវការ ហាង Cartenz Tactical សាខាទី១ ប្រារព្ធឡើងក្រោមវត្តមានលោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយក ក្រុមហ៊ុន អ ធី អិន ខេ គ្រុប និងមានការអញ្ជើញចូលរួមពី Mr. Billy Andrias Budijanto អគ្គនាយកប្រតិបត្តិ Cartenz Tactical Indonesia តំណាងស្ថានទូតឥណ្ឌូនេសុីប្រចាំកម្ពុជា និងមិត្តភ័ក្តិ បងប្អូនអ៊ំពូមីងជាច្រើនដែលបានចូលរួមពិធីដ៏អធិកអធមនេះ។

Cartenz Tactical ជាម៉ាកយីហោមកពីប្រទេសឥណ្ឌូនេសុីដែលនាំចូលមកទីផ្សារកម្ពុជាផ្តាច់មុខដោយ ក្រុមហ៊ុន អ ធី អិន ខេ រីថែល មានទីតាំងស្ថិតនៅផ្ទះលេខ២៣ ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

សូមបញ្ជាក់ថា មុនសម្រេចឈានដល់ការបើកសម្ពោធជាផ្លូវការរបស់ហាង Cartenz Tactical សាខាទី១នេះ ឧកញ៉ា ឈាង សុវណ្ណរតនៈ បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន RTNK Group ចុះបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីជាច្រើនថ្ងៃ កាលថ្ងៃទី២៣ ខែមករាកន្លងទៅនៅរោងចក្រ CartenzTactical ផ្ទាល់ក្នុងន័យសិក្សាបន្ថែមពីប្រតិបត្តិការលក់ប្រចាំថ្ងៃ ការរៀបចំហាង និងការកំណត់ស្តង់ដារ សម្រាប់ហាងដែលបើកនៅកម្ពុជា។

សូមទំនាក់ទំនងលេខទូរសព្ទ ០៩៥ ៨៨៩ ៨៩៨។ ទីតាំងហាង📍Location: https://maps.app.goo.gl/YoMK1eSaE4Q6vbh17?ឭg_st=com.google.maps.preview.copy ៕