(ម៉ាឌ្រីដ)៖ Anthony ដែល Real Betis ខ្ចីជើងពីក្លិបអង់គ្លេស Manchester United នាអំឡុងខែមករា ឆ្នាំ២០២៥ បន្តរកបានគ្រាប់បាល់ ក្នុងចំណោម ៣ប្រកួតជាប់ៗគ្នាក្នុងលីគកំពូលអេស្ប៉ាញ La Liga។
កីឡាករអន្តរជាតិប្រេស៊ីល វ័យ ២៤ឆ្នាំរូបនេះ ជាអ្នករកបានគ្រាប់បាល់បើកឆាកនៅនាទី៥១ និងបោះបាល់ឱ្យមិត្តរួមក្រុម Marc Roca សម្រេចទីគ្រាប់ទី៣ ផងដែរ ក្នុងជ័យជម្នះ ៣-០ របស់ម្ចាស់ផ្ទះ Real Betis ទៅលើម្ចាស់ផ្ទះ Real Sociedad នាយប់មិញ។
កាលពីខែមុន រូបលោកបានចាកចេញពីទឹកដី Old Trafford មកចូលរួមជាមួយ Real Betis ជាលក្ខណៈខ្ចីជើងរហូតដល់ចប់រដូវកាលនេះ បន្ទាប់ពីបង្ហាញទម្រង់លេងមិនល្អសោះ ក្នុងរយៈពេល ២ឆ្នាំកន្លះជាមួយបិសាចក្រហម ក្នុងនាមកីឡាករមានតម្លៃផ្ទេរខ្ពស់បំផុតឈរនៅលំដាប់ទី២ របស់ Man Utd បន្ទាប់ពី Paul Pogba។
ប្រភពពី United បាននិយាយថា Betis នឹងចំណាយថ្លៃពលកម្មប្រមាណ ៨៤% ដែលស្មើនឹងជាង ១០ម៉ឹនផោនក្នុង ១សប្តាហ៍សម្រាប់ Anthony៕