(ភ្នំពេញ)៖ ជាមួយរង្វាន់ក្នុងក្តីស្រមៃ ជាមួយនឹងបទពិសោធន៍ថ្មី កាលពីពេលថ្មីៗនេះ តែបៃតងអូអ៉ិឈិ បាននាំអតិថិជន មានសំណាងរបស់ខ្លួន ទៅកម្សាន្ត នៅប្រទេសជប៉ុន ដែលធ្វើដំណើរទៅកាន់ទីក្រុងធំៗដូចជាទីក្រុង ក្យូតូ យ៉ាម៉ាណាស៊ី និងទីក្រុងតូក្យូ ដែលមានរយៈពេល ៦ ថ្ងៃ ៥ យប់ ចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ ដល់ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលស្ថិតនៅក្នុងក្តីសុបិន្ត របស់មនុស្សជាច្រើន ដែលក្នុងចំណោមនោះ ក៏មានអតិថិជនមានសំណាង របស់តែបៃតង អូអ៉ិឈិផងដែរ ពួកគេប៉ងទៅលេងជាយូរមកហើយ ជាមួយមនុស្សជាទីស្រលាញ់ របស់ពួកគេ ហើយអូអ៉ិឈិ បានសម្រេចក្តីស្រមៃមួយនេះ ។

ពួកគាត់ចំណាយពេលវេលា យ៉ាងរីករាយបំផុត ជាមួយនឹងបទពិសោធន៍ ដែលមិនអាចបំភ្លេច បានដូចជាការដើរទស្សនា ប្រាសាទ និងព្រះវិហារ បុរាណដូចជា ហ្វូស៊ីមី អ៊ីណារី និង គីនកាគឺជី (Golden Temple) ដែលជាទីកន្លែងវប្បធម៌ និង អរិយធម៌របស់ជប៉ុន បន្ថែមពីនេះទៅទៀត ពួកគាត់បានទៅលេងកន្លែងកម្សាន្ត ជាច្រើនដូចជាស្ពានយោល មីស៊ីម៉ា ប្រវែង ៤០០ម៉ែត្រ សួនកម្សាន្តឌីសនីស៊ី ការជិះទូកលេងកម្សាន្តនៅបឹងអាស៊ី ការជិះកន្រ្តកខ្សែកាបនៅជ្រលងអូវ៉ាគូដានី (ជ្រលងភ្នំភ្លើង) និងបទពិសោធន៍ជិះរថភ្លើង ស៊ីនកានសែនល្បឿងលឿន ជាងគេទៀតផង ។ អ្វីដែលកាន់តែពិសេស អតិថិជន របស់អូអ៉ិឈិបានជួបបទពិសោធន៍ អាកាសធាតុត្រជាក់ដល់សូន្យអង្សា ហើយពួកគេបានឃើញទិដ្ឋភាព ព្រិលធ្លាក់ ជាលើកដំបូង ក្នុងឆាកជីវិតរបស់ពួកគេ ។ ក្រៅពីនេះ អតិថិជនរបស់អូអ៉ិឈិ បានញ៉ាំអាហារជប៉ុនឆ្ងាញ់ៗ ស្នាក់នៅសណ្ឋាគារប្រណិតផ្កាយ៥ និងទិញទំនិញ នៅតំបន់ប្រជុំជន ក្នុងទីក្រុងតូក្យូថែមទៀតផង។

អតិថិជនមានសំណាង របស់តែបៃតងអូអ៉ិឈិ ពិតជារំភើប និងរីករាយនឹងដំណើរកម្សាន្តដ៏អស្ចារ្យ។ ពួកគាត់អរគុណអូអ៉ិឈិ ដែលបានផ្តល់ បទពិសោធន៍ ដែលមិនធ្លាប់មានមួយនេះ ហើយពួកគាត់នឹងបន្តគាំទ្រអូអ៉ិឈិ ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្ត បែបនេះទៀត ។
ដំណើរកម្សាន្តដ៏អស្ចារ្យ ទៅកាន់ប្រទេសជប៉ុន របស់តែបៃតង អូអ៉ិឈិបានបញ្ចប់ សកម្មភាពពិសេសៗបែបនេះ នឹងត្រលប់មកជាថ្មីម្តងទៀត ដោយគ្រាន់តែញ៉ាំតែបៃតងអូអ៉ិឈិ ហើយសូមតាមដានហ្វេសបុកផេក Oishi Drink Station រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នក ៕