(អេស្ប៉ាញ)៖ កីឡាករត់ប្រណាំងសញ្ជាតិអ៊ូហ្គង់ដា Jacob Kiplimo ពេលនេះបានបង្កើតកំណត់ត្រាថ្មី ក្នុងការរត់ពាក់កណ្តាលម៉ារ៉ាតុងពិភពលោកជាមួយនឹងថិរវេលា ៥៦នាទី និង ៤១វិនាទី ដែលកម្មវិធីរត់នេះធ្វើឡើងនៅទីក្រុងបាសេឡូណា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
តាមរយៈកំណត់ត្រាថ្មីរបស់លោក Jacob Kiplimo ក៏បានធ្វើឱ្យលោកឈានទៅបំបែកឯតទត្តកម្មពិភពលោក របស់បុរសសញ្ជាតិអេត្យូពី Yomif Kejelcha ដែលប្រើថិរវេលា ៥៧នាទី និង ៣០វិនាទី កាលពីខែតុលា ឆ្នាំ២០២៤ ក្នុងប្រទេសអេស្ប៉ាញនេះដូចគ្នា ។
នាមជាម្ចាស់ជើងឯកពិភពលោកពីរកម្មវិធីផ្សេងគ្នា Jacob Kiplimo បានលើកឡើងថា «នេះជាការរកែលម្អដ៍អស្ចារ្យបំផុត នៅលើកំណត់ត្រាការរត់ពាក់កណ្តាលម៉ារ៉ាតុងផ្នែកបុរស» ។
រំលឹកផងថា ការចាប់ផ្តើមអាជីពអ្នករត់ប្រណាំងនេះ បុរសវ័យ ២៤ឆ្នាំ Jacob Kiplimo បានឈ្នះត្រឹមមេដាយសំរឹទ្ធលើកដំបូង នៅកម្មវិធី World Junior Championships 2016 នៅប្រទេសប៉ូឡូញ ហើយក៏បានមេដាយដូចគ្នានេះនៅព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងតូក្យូ ឆ្នាំ២០២១ ផងដែរ ៕