(រីយ៉ាដ)៖ កីឡាករប្រដាល់សកល Daniel Dubois នឹងឡើងការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ IBF ជាលើកទី២ របស់ខ្លួន ទល់នឹង Joseph Parker នាថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅឯសង្វៀនដែលស្ថិតក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។

ជើងខ្លាំងអង់គ្លេស Dubois មានបំណងការពារខ្សែក្រវាត់ពិភពលោក ២សម័យ ក្រោយពេលរូបគេដណ្តើមបានកាលឆ្នាំ២០២៤ តាមរយៈប៉ះអ្នកប្រយុទ្ធមកពីណូវែលហ្សេឡង់ ក្នុងការប្រកួតចំនួន ១២ទឹក (៣នាទី/ទឹក)។

Dubois វ័យ ២៧ឆ្នាំ ធ្លាប់ប្រកួតបាន ២៤លើក ឈ្នះ២២ដង និងចាញ់ ២ដង មិនដែលស្មើ ដោយធ្លាប់ផ្តួលដៃគូសន្លប់បាន ២១ដង គ្រាដែល Parker វ័យ ៣៣ឆ្នាំ ធ្លាប់ប្រកួតសរុបបាន ៣៨លើក ឈ្នះ៣៥ដង និងចាញ់ ៣ដង ដោយផ្តួលដៃគូសន្លប់លើសង្វៀនបាន ២៣ដងផងដែរ។

ស្ថិតិប្រកួតរបស់ Dubois នាពេលកន្លងមក សុទ្ធតែធ្លាប់ផ្តួលជើងខ្លាំងមួយចំនួនមានដូចជា Anthony Joshua, Andy Ruiz, Deontay Wilder, Joe Joyce, Zhilei Zhang និង Derek Chisora ជាដើម ដ្បិត Parker ក៏ធ្លាប់ផ្តួល Zhang និង Wilder ក្នុងជំនួបធំសម្រាប់គេដែរ៕