(ពោធិ៍សាត់)៖ អ្នកពោធិ៍សាត់រាប់ពាន់នាក់ កាលពីថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ កន្លងទៅ បានចូលរួមកម្មវិធីគាស់គ្រុឌឈ្នះម៉ូតូ ដែលរៀបចំឡើងដោយភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នៅទីតាំងកម្មវិធីប្រកួតប្រដាល់គ្រុឌគុនខ្មែរ នៅស្រុកបាកាន ខេត្តពោធិ៍សាត់។
គេក៏ឃើញមានបងប្អូនមកពីបណ្តាខេត្តផ្សេងៗផងដែរ ដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ បានចូលរួមគាស់គ្រុឌ ផ្សងសំណាងទទួលបានរង្វាន់ធំៗជាច្រើន ជាពិសេសរង្វាន់ម៉ូតូឌ្រីមសង់សេរីថ្មី ឆ្នាំ២០២៥។ ទឹកប្រាក់សរុបជាង ៥០ លានរៀល និងម៉ូតូចំនួនមួយគ្រឿង ត្រូវបានចែកជូនអ្នកមានសំណាងជាច្រើននាក់ ដែលសុទ្ធសឹងតែជាងអតិថិជនគាំទ្រភេសជ្ជៈប៉ូវកម្លាំងគ្រុឌ។ លើសពីនោះ គេក៏ឃើញមានតារាកិត្តិយស និងសិល្បករជាច្រើនរូប មានវត្តមានផ្តល់ភាពរីករាយដល់អ្នកចូលរួមរបស់យើង។
គួរបញ្ជាក់ថា ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ជាផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មាន៣រសជាតិ គឺភេសជ្ជៈប៉ូវកម្លាំងគ្រុឌ រសជាតិដើម, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ អាយស៍ និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា។
ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានដាក់ដំណើរការផលិតផលចំនួន១៧ ក្រោមម៉ាកសញ្ញាចំនួន៤ គឺម៉ាកសញ្ញាគ្រុឌ, វឌ្ឍនៈ ដ្រាហ្គិន, និង វី អាកទីវ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រពីអតិថិជន និងទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងឈ្នះមេដាយមាសចំនួន ៣៣ មេដាយ, ពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេ ក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោកពីស្ថាប័ន Monde Selection និង World Beer Award ចំនួន ៣ឆ្នាំ ជាប់គ្នា ដែលធ្វើឲ្យ វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង និងឈ្នះមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា៕