(បរទេស)៖ ក្រុមហ៊ុន Samsung Electronics បាននិយាយនៅក្នុងឯកសារបទប្បញ្ញត្តិមួយដោយប្រកាសថានឹងលុបចោលភាគហ៊ុនចំនួន ៣.០៥ ពាន់ពាន់លានវ៉ុន (ប្រហែល ២.១១ ពាន់លានដុល្លារ) នៃភាគហ៊ុនផ្ទាល់ខ្លួនដែលបានទិញពីមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
Samsung ក៏បាននិយាយនៅក្នុងឯកសារនិយតកម្មដាច់ដោយឡែកមួយផ្សេងទៀតផងដែរថា ខ្លួននឹងទិញយកមកវិញនូវ ២.៧ ពាន់ពាន់លានវ៉ុននៃភាគហ៊ុនធម្មតារបស់ខ្លួន និង ៣០៤ ពាន់លានវ៉ុននៃភាគហ៊ុនផ្សេងទៀតនៅចន្លោះថ្ងៃទី១៨ ខែកុម្ភៈដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំនេះ ដើម្បីបង្កើនតម្លៃភាគហ៊ុនិក និងផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិករបស់ខ្លួន។
គួរជម្រាបថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ក៏ធ្លាប់បានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំមុនថា ខ្លួនគ្រោងនឹងទិញភាគហ៊ុនត្រឡប់មកវិញមានតម្លៃ ១០ពាន់ពាន់លានវ៉ុន (ប្រហែល ៦.៩៥ពាន់លានដុល្លារ) ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ខ្លូនដំណើរការទាបជាងបើធៀបនឹងគូប្រជែងដូចជា ក្រុមហ៊ុន SK Hynix ដែលជាការកត់សម្គាល់ការទិញភាគហ៊ុនជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ មក៕