(សៀមរាប)៖ សិក្ខាកាមនៃសិក្ខាសាលាស្តីពីកម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ នាថ្ងៃទី១៧ ខែកុម្ភៈ បានបន្តចុះកម្មសិក្សានៅកន្លែងមួយចំនួនក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ។

ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ សិក្ខាកាមបានចុះកម្មសិក្សាក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រមួយចំនួនដូចជា រមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាខាងលើនេះ ដោយប្រើប្រាស់មូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង ដើម្បីចែករំលែកបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តអំពីកិច្ចការអភិរក្ស ការគ្រប់គ្រង ការអភិវឌ្ឍប្រកបដោយចីរភាព ដូចជា នៅរមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានប្រាសាទកោះកេរ៕