(ភ្នំពេញ)៖ សាលា ប្រូមស៍ក្រូវ អន្តរជាតិ កម្ពុជា ដែលជាសាលាឈានមុនគេក្នុងការផ្តល់នូវគុណភាពអប់រំ​ខ្ពស់ មានមូលដ្ឋាននភចក្រអង់គ្លេស ដែលផ្តល់ការអប់រំចាប់ពីថ្នាក់មតេ្តយ្យ បឋមសិក្សា និងមធ្យមសិក្សា បានសម្ពោធបើកដំណើរការជាផ្លូវការនៅកម្ពុជា​ ហើយ​។

ពិធីបើកសម្ពោធជាផ្លូវការនូវយីហោ សាលា ប្រូមស៍ក្រូវ ពីចក្រភពអង់គ្លេស នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំឡើង នៅទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគា Fairfield by Marriot ​ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីស្ថានទូត សភាពាណិជ្ជកម្មនៃចក្រភពអង់គ្លេស ប្រធាននាយកនៃសាលាប្រូមស៍ក្រូវនៅចក្រភពអង់គ្លេស ប្រធានសមាគមវិនិយោគិន នវានុវត្តន៍និង អភិវឌ្ឍន៍ នៃ​​​ព្រះរាជាណាចក្រកម្ពុជា និង អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

លោក​ Marc Thayre ​អនុប្រធានបេសកកម្មទទួលបន្ទុកផ្នែកអប់រំនៅកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ស្ថានទូតនៃចក្រភពអង់គ្លេស និងលោក Martin នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បានសម្តែងនូវការគាំទ្រ និងសោមនស្សជាខ្លាំង ដែលលោកឧញ៉ា កែវ សម្បត្តិ ​​ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Visionary Alliance for Educations បាននាំយកមកនូវគ្រឹះស្ថានអប់រំដែលមានជំនាញ និងបទពិសោធន៍ជិត៥០០ឆ្នាំមកហើយ ក្នុងការបណ្តុះបណ្តាលក្នុងវិស័យអប់រំនេះមកកម្ពុជា ដោយសង្ឃឹមយ៉ាងមុតមាំ ថាបុត្រធីតាកម្ពុជា​ជាច្រើន នឹងទទួលបាននូវការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់កម្រិតបទដ្ឋានអន្តរជាតិ ដែលមាតាបិតាជាច្រើនកំពុងស្វែងរក។

​លោកបានបញ្ជាក់ផងដែរថា ការនាំយកនូវសាលាប្រូមស៍ក្រូវ មកកម្ពុជានៅពេលនេះ គឺមិនត្រឹមតែជាឱកាសនៃការបណ្តុះបណ្តាលកុលបុត្រកុលធីតា​កម្ពុជាតែប៉ុណ្ណោះទេ តែក៏ជាឱកាសមួយនៃការរឹតបន្តឹងចំណងទំនាក់ទំនងរវាងប្រជាជាតិនៃប្រទេសទាំងពីរផងដែរ។ តាមរយៈនៃការបង្ហាត់បង្រៀន និងរៀននៅសាលាប្រូមស៍ក្រូវនេះ លោកទាំងពីរសង្ឃឹមថាសិស្សានុសិស្ស និងក្រុមគ្រួសារជាច្រើន នឹងបានសិក្សាស្វែងយល់ពីវប្បធម៌ និង សេដ្ឋកិច្ចនៃប្រទេសទាំងពីរបានកាន់តែច្រើន ព្រមទាំងនឹងអាចនាំយកនូវចំណេះដឹងទាំងនេះមកអភិវឌ្ឍន៍ប្រទេសជាតិរបស់ពួកគាត់រៀងៗខ្លួនឱ្យបានកាន់តែរីកចម្រើន។

​លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិន នវានុវត្តន៍និង អភិវឌ្ឍន៍ នៃកម្ពុជា ក៏បានលើកឡើងពីមោទនភាពនៃការទទួលបានសិទ្ធិក្នុងការដំណើរការនូវសាលាប្រូមស៍ក្រូវ ដែលជាសាលាមួយកំពុងឈានមុខគេក្នុងការផ្តល់នូវគុណភាពខ្ពស់នៃការអប់រំនៅចក្រភពអង់គ្លេស នៅព្រះរាជាណាចក្រថៃឡង និងនៅប្រទេសចិន មកកម្ពុជាយើងផងដែរ។ លោកបានប្រកាសស្វាគមន៍ និងគាំទ្រជាខ្លាំងដល់ដំណើរការនៃសាលាប្រូមស៍ក្រូវនៅកម្ពុជា។

ក្នុងពិធីសម្ពោធនេះ លោកស្រី Philippa Barson នាយិកាសាលាប្រូមស៍ក្រូវ ប្រចាំនៅកម្ពុជា ក៏បានធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាដែលនឹងត្រូវអនុវត្តនៅកម្ពុជាផងដែរ។

លោកស្រីបានគូសបញ្ជាក់ថាសាលាប្រូមស៍ក្រូវ​បានផ្តោតសំខាន់ទៅលើការអប់រំកុមារ ដើម្បីជំរុញឱ្យកុមារ កាន់តែមានភាពរីកចម្រើន មានភាពរីករាយក្នុងការសិក្សានៅក្នុងសាលា ជាពិសេសនោះ គឺនឹងធ្វើឱ្យកុមារ កាន់តែមានទំនុកចិត្ត មានការគិតស៊ីជម្រៅ ព្រមទាំងមានសីលធម៌នៅក្នុងសង្គម។ ​

​សូមបញ្ជាក់ថា សាលា ប្រូមស៍ក្រូវ អន្តរជាតិ កម្ពុជា នឹងមានទទួលសិស្សានុសិស្សឱ្យចូលសិក្សាចាប់ពីអាយុ២ឆ្នាំឡើងទៅ រហូតដល់សិស្សថ្នាក់ទី១២​ ដោយសាលាបានបំពាក់ទៅដោយបរិក្ខាយ៉ាងសំបូរបែបដែលជាការចាំបាច់ គាំទ្រដល់កម្មវិធីសិក្សារបស់ប្រូមស៍ក្រូវ។

ប្រូមស៍ក្រូវ ត្រូវបានសាងសង់ឡើងលើបរិវេណដីដែលមានទំហំមួយម៉ឺនម៉ែត្រការ៉េបួនជ្រុង ដែលជាអាគាសិក្សាផ្ទាល់ខ្លួនរបស់ម្ចាស់សាលា ដែលបង្ករនូវភាពងាយស្រួលជាខ្លាំងដល់ការរៀបចំដើម្បីតម្រូវទៅតាមកម្មវិធីសិក្សា។

ឆ្នាំសិក្សាថ្មីដំបូងរបស់សាលា នឹងចាប់ផ្តើមចូលរៀននៅខែសីហា ឆ្នាំ២០២៥ ខាងមុខនេះហើយ ដោយចាប់ផ្តើមទទួលចុះឈ្មោះសិស្សក្នុងពេលឆាប់ៗខាងមុខនេះ ដោយមានការផ្តល់ជូនជាពិសេសដល់ក្រុមគ្រួសារដែលបានចុះឈ្មោះមុនគេផងដែរ។

ក្នុងឱកាសនៃពិធីសម្ពោធនេះ លោក ឧញ៉ា កែវ សម្បត្តិ បានលើកឡើងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រឹងប្រែងទាំងកំលាំងកាយ និងកំលាំងចិត្តដើម្បីនាំយកនូវគុណភាពនៃការសិក្សាលំដាប់ពិលោក មកបម្រើដល់កុលបុត្រកុលធីតានៅកម្ពុជា​ ក្នុងន័យចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ដើម្បីជាសរសរទ្រូងដ៏រឹងមាំក្នុងការជ្រោមជ្រែងកសាងប្រទេសជាតិ​។

គណៈអធិបតីទាំងអស់បានអំពាវនាវដល់ភ្ញៀវកិត្តិយស និងក្រុមគ្រួសារទាំងអស់ឱ្យចូលរួមគាំទ្រដល់សាលាប្រូមស៍ក្រូវក្នុងការផ្តល់នូវសេវាអប់រំនៅកម្ពុជាឱ្យបានខ្លាំងខ្លាទាំងអស់គ្នា។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់សាលាដោយផ្ទាល់​តាមរយៈទូរស័ព្ទលេខ 012 718 555 ឬ 016 718 555៕