(ម៉ាឌ្រីដ)៖ លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City បានថ្លែងក្នុងសន្និសីទថា កូនក្រុមរបស់លោកត្រូវតែលេងឱ្យបំផុត ដើម្បីយកឈ្នះម្ចាស់ផ្ទះ Real Madrid ក្នុងការឆ្លងចូលវគ្គ ១៦ក្រុមចុងក្រោយពានអឺរ៉ុប UEFA Champions League 2024-25 រាត្រីនេះ។

ក្រុមមេឃខៀវមួយនេះបានបរាជ័យ ៣-២ កាលពីជើងទី១ នៅកីឡដ្ឋាន Etihad របស់ខ្លួន ក្នុងប្រកួតជម្រុះដណ្តើមកៅអីទៅវគ្គ ១៦ក្រុម។

បុរសសញ្ជាតិអេស្ប៉ាញ Pep ដែលធ្លាប់ដឹកនាំ FC Barcelona និង Bayern Munich ផងនោះបានថ្លែងថា «យើងត្រូវតែធ្វើឱ្យការប្រកួតល្អឥតខ្ចោះ ពោលគឺយើងត្រូវតែប្រយុទ្ធ។ យើងត្រូវតែរកគ្រាប់បាល់ឱ្យ ព្រោះជាករណីចាំបាច់បំផុត ទោះដឹងថា ពួកយើងនៅតែអាចធ្លាក់ក៏ដោយ។ ពួកយើងចង់បងា្ហញថា ពួកយើងនៅតែមានឆន្ទៈប្រយុទ្ធរហូតដល់ថ្ងៃចុងក្រោយ»

ចំណែកឯលោក Carlo Ancelotti ដែលត្រៀមដឹកនាំកូនក្រុមពើបប្រទះនឹង Pep ជាលើកទី១០ ក្នុងពានអឺរ៉ុបយប់នេះ មិនគិតថា ក្រុមការពារតំណែង Real Madrid ឱកាសឡើងវគ្គ ១៦ក្រុមរហូតដល់ ៩៩% នោះទេ។

លោក Pep ដែលធ្លាប់ឈ្នះ Champions League ៣លើកមកហើយក្នុងអាជីព ដោយមាន ២លើកជាមួយ FC Barcelona ក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១១ ហើយចុងក្រោយកាលឆ្នាំ២០២៣ ជាមួយ City។ បុរសវ័យជាង ៥០ឆ្នាំរូបនេះ ទំនងជាសាងកំណត់ត្រាថ្មីសម្រាប់ City ក្នុងរយៈពេល ១២ឆ្នាំ ដែលអាចឆ្លងចូលវគ្គ ១៦ក្រុមនៃពានលំដាប់កំពូលអឺរ៉ុបមួយនេះ៕