(ឡុងដ៍)៖ ក្លិបបាល់ទាត់អាជីព Arsenal បានបង្ហាញពីចំណូលដុលមានដល់ទៅ ៦១៦.៦លានផោន ក៏ប៉ុន្តែក្រោយទូទាត់រួចរាល់ ពួកគេបានខាតបង់ប្រាក់ប្រមាណ ១៧.៧លានផោនទៅវិញ នៅពេលបិទបញ្ជីត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

ក្រុមកាំភ្លើងធំមួយនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅលីគអង់គ្លេស Premier League ២សម័យកាលចុងក្រោយនេះ និងបានវិលទៅលេង UEFA Champions League វិញចាប់តាំងពីរដូវកាលឆ្នាំ២០២៣-២៤ ដែលពួកគេបានឡើងដល់វគ្គ ៨ក្រុមចុងក្រោយ។

ការមានកៅអីលេងពានលំដាប់កំពូលអឺរ៉ុបនេះវិញ មានហិរញ្ញវត្ថុកើនឡើងមួយកម្រិត តាមរយៈលក់សិទ្ធិដល់ប្រព័ន្ធផ្សព្វផ្សាយ និងចំណូលបានពីការលក់សំបុត្រផងដែរ។

ក្រុមរបស់លោក Mikel Arteta បានបញ្ចប់ក្នុងតំណែងលេខ២ ក្នុងលីគរដូវកាលមុន ដែលមានកៅអីលេងពាន UCL រដូវកាលនេះ ដែលបានពួកគេបានឡើងដល់វគ្គ ១៦ក្រុម គ្រាដែលក្រុមនារីកាំភ្លើងធំវិញ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅ Women’s Super League និងបានឈ្នះពាន League Cup រដូវកាលមុនដែរ៕