(មីឡាន)៖​ រដ្ឋអាជ្ញារបស់ទីក្រុង Milan ប្រទេសអ៉ីតាលី បានឱ្យដឹងនៅថ្ងៃពុធថា ពួកគេបានស្នើសុំឱ្យបញ្ចប់សំណុំរឿងប្រឆាំងនឹងក្រុមហ៊ុន Google Ireland Ltd បន្ទាប់ពីក្រុមហ៊ុននេះ យល់ព្រមបង់ប្រាក់៣២៦លានអឺរ៉ូ (៣៤០លានដុល្លារអាមេរិក) ជុំវិញការទាមទារពន្ធ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

គួររំលឹកថា កាលពីឆ្នាំមុនទីក្រុង Rome បានណែនាំឱ្យក្រុមហ៊ុន Google បង់ប្រាក់១ពាន់លានអឺរ៉ូ ជុំវិញការមិនបង់ពន្ធ និងប្រាក់ពិន័យ, ប៉ុន្មានឆ្នាំបន្ទាប់ពីក្រុមហ៊ុនអាមេរិកនេះ បានដោះស្រាយវិវាទពន្ធសំខាន់ៗពីមុន ជាមួយនឹងអាជ្ញាធរទីក្រុង Rome៕