(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានដាក់បង្ហាញជាផ្លូវការនូវ iPhone 16e ដែលជាការបន្ថែមថ្មីលើត្រកូល iPhone 16 របស់ខ្លូនក្នុងតម្លៃចាប់ពី ៥៩៩ដុល្លារឡើងទៅ ខណៈការបញ្ជាទិញជាមុននឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែកុម្ភៈ ដោយមានលក់ជាផ្លូវការនៅចុងខែនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
Apple បាននិយាយថា iPhone 16e ចេញមកជាមួយនឹងលក្ខណៈពិសេសជាច្រើនរួមមាន បំពាក់ដោយបន្ទះឈីប A18 គាំទ្រ Apple Intelligence, មានកាមេរ៉ា 48MP មួយគ្រាប់នៅខាងក្រោយ និងកាមេរ៉ាមុខ 12MP កម្រិត Zoom 2x និងបំពាក់ដោយអេក្រង់ OLED ទំហំ ៦.១អ៊ីង ជាមួយនឹងមុខងារ FaceID។ អ្វីដែលកាន់តែពិសេសវាត្រូវបានបំពាក់ដោយម៉ូដឹមផ្ទាល់ខ្លូនរបស់ Apple ជាលើកដំបូងមានឈ្មោះ C1 Modem និងមានមុខងារតភ្ជាប់ទៅកាន់ផ្កាយរណប ហើយមានប៊ូតុង Action និងអាវការពារទឹក/ធូលី IP68។ ក្រុមហ៊ុន Apple អះអាងថា «វាមានអាយុកាលថ្មល្អបំផុតមិនធ្លាប់មាននៅលើ iPhone 16e» ខណៈវាប្រើប្រាស់បានយូរជាង iPhone 11 រហូតដល់ ៦ ម៉ោង និងយូរជាង iPhone SE រហូតដល់ ១២ ម៉ោងឯណោះ។
គួរជម្រាបថា iPhone 16e មានជម្រើស ២ពណ៌គឺ ស និងខ្មៅ។ ចំពោះតម្លៃវិញ iPhone 16e ទំហំ 128GB មានតម្លៃ ៥៩៩ដុល្លារ, 256GB មានតម្លៃ ៦៩៩ដុល្លារ និង 512GB មានតម្លៃ ៨៩៩ដុល្លារ៕