(ដូហា): កីឡាករតេន្នីស Jack Draper បានឡើងវគ្គ ៨នាក់ចុងក្រោយនៃកម្មវិធី Qatar Open 2025 របស់កាតា ពីការព្យាយាមឈ្នះពានក្នុងកម្រិត ATP 500 ជាលើកទី២ ផងដែរ។
ជើងខ្លាំងលំដាប់លេខ១ របស់ចក្រភពអង់គ្លេសរូបនេះ បានផ្តួលគូប្រជែងអូស្រ្តាលី Christopher O'Connell ជាមួយនឹងរយៈពេលតែ ៥៩នាទីប៉ុណ្ណោះ។
នៅជាការបង្ហាញខ្លួនលើកដំបូងសម្រាប់ Draper ដែលឈរនៅលេខរៀងទី១៦ ពិភពលោក គិតចាប់តាំងដកខ្លួនក្នុងជុំទី៤ នៅ Australian Open 2025 ទល់នឹងកីឡាករអេស្ប៉ាញ Carlos Alvaraz។
Draper វ័យទើបតែ ២៣ឆ្នាំ នឹងជួប Matteo Berrettini ដែលបានទម្លាក់ Novak Djokovic នៅថ្ងៃបើកឆាក៕