(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិថ្មីមួយទៀត នាខែមីនាខាងមុខ ដោយត្រូវជួបក្រុមជម្រើសជាតិអារូបា(Aruba) មកពីទ្វីបអាមេរិកខាងត្បូង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។

នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិទី២ របស់ក្រុមគោព្រៃកម្ពុជា សម្រាប់ឆ្នាំថ្មី ក្រោយបញ្ចប់ភារកិច្ចក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ ដោយមុនជួបក្រុមជម្រើសជាតិ Aruba ១សប្ដាហ៍ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរទៅប្រកួតមិត្តភាពអន្ដរជាតិដូចគ្នា ជាមួយក្រុមជម្រើសជាតិវៀតណាម នាថ្ងៃទី១៩ ខែមីនាខាងមុខ នៅខេត្ត Binh Duong ៕