(ភ្នំពេញ)៖ សព្វថ្ងៃនេះគ្រួសារសម័យទំនើប និយមបំបៅកូនដោយទឹកដោះម្តាយកាន់តែមានច្រើនឡើង ជាមួយនឹងបច្ចេកវិទ្យា និងការច្នៃប្រឌិតត្រូវបានបង្កើតឡើង ដើម្បីគាំទ្រគ្រប់យ៉ាងឱ្យងាយស្រួល កាត់បន្ថយជំហានដ៏ស្មុគស្មាញដដែលៗ ព្រមទាំងធ្វើឱ្យឪពុកម្តាយថ្មីថ្មោងមានពេលវេលាផ្ទាល់ខ្លួនច្រើន។ ជាមួយក្រុមហ៊ុន Attitude Mom Limited ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនបូមទឹកដោះម៉ាកថៃ ដ៏ពេញនិយមនៅក្រោមឈ្មោះ Attitude Mom ដោយជឿថាឈ្មោះនេះ គ្មានអ្នកម្តាយរូបណាមិនស្គាល់នោះទេ ព្រោះនៅជាមួយអ្នកម្តាយជាង ១០ឆ្នាំមកហើយ។
ថ្មីៗនេះ Attitude Mom បានរៀបចំកម្មវិធីមួយ Next Step in a Decade ម៉ាក Attitude Mom ត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរខួបលើកទី ១០របស់ខ្លួន និងបើកដំណើរការផលិតផលថ្មីមួយ ដោយអញ្ជើញភ្ញៀវកិត្តិយស តារាបង្កើតមាតិកាអ្នកម្តាយដ៏ល្បី អ្នកប្រើប្រាស់ផលិតផលពិត និងអតិថិជនដ៏មានតម្លៃ មកចូលរួមក្នុងកម្មវិធីគម្រប់ខួប ១០ឆ្នាំជាមួយនឹងជំហានបន្ទាប់នៃផលិតផលម៉ាកបូមទឹកដោះរបស់ប្រទេសថៃ រួមជាមួយនឹងការបង្ហាញខ្លួននូវផលិតផលម៉ូដែលថ្មី ដែលភ្ជាប់មកជាមួយការច្នៃប្រឌិតបំផុត ដើម្បីបំពេញតម្រូវការរបស់ម្តាយសម័យទំនើប ក្រោមបរិយាកាសដ៏កក់ក្តៅដូចក្រុមគ្រួសារ។
លោក Chanon Lukraiamorn នាយកគ្រប់គ្រងក្រុមហ៊ុន Attitude Mom បានមានប្រសាសន៍អំពីជោគជ័យដែលទទួលបាន និងបង្ហាញតាំងពីជំហានតូចៗដែលជំរុញទឹកចិត្ត ឱ្យអភិវឌ្ឍផលិតផលរហូតមកដល់សព្វថ្ងៃនេះ។ លោកបន្តថា ចាប់ផ្តើមពីការបង្កើត យីហោ ចាប់ផ្តើមពីពេលដែលយើងមានកូនដំបូង និងតាំងចិត្តចិញ្ចឹមកូនដោយទឹកដោះម្តាយ ប៉ុន្តែមិនបានជោគជ័យទេ ដោយសារអូនមានអាការៈអាឡែហ្ស៊ីធ្ងន់ធ្ងរ រួមផ្សំយើងគ្មានចំណេះដឹងពីទឹកដោះម្តាយទាល់តែសោះ។ ហេតុអ្វីមិនអាចចិញ្ចឹមកូនដោយទឹកដោះម្តាយបានជោគជ័យ? នៅពេលមានកូនទី២ ទើបតាំងចិត្តចិញ្ចឹមកូនដោយទឹកដោះម្តាយ ហើយចុងបញ្ចប់ពិតជាបានជោគជ័យមែន។
ចាប់ពីចំណុចនេះមក ទើបបានក្លាយជាការបំផុសគំនិតការបំផុសគំនិតឱ្យយើងបង្កើតបានជាប្រេនម៉ាស៊ីនបូមទឹកដោះ Attitude Mom ដែលជាប្រេនរបស់ប្រទេសថៃមានគុណភាពស្តង់ដារ និងបានអភិវឌ្ឍផលិតផលជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការក្រុមអ្នកម្តាយ រួមជាមួយនឹងការផ្តល់ដំបូន្មាន ពិភាក្សា និងរៀបចំសិក្ខាសាលា ផ្តល់ចំណេះដឹងអំពីទឹកដោះម្តាយ ព្រោះក្រៅពីលក់ផលិតផលហើយ យើងក៏ជួយគាំទ្រម្តាយឱ្យបំបៅកូនដោយទឹកដោះម្តាយយ៉ាងមាន ក្តីសុខ និងរីករាយទៅជាមួយការអភិវឌ្ឍន៍របស់កូនតូចបន្តិចម្តងៗ។ បច្ចុប្បន្នយើងបានដំណើរការអាជីវកម្មអស់រយៈពេល 10 ឆ្នាំហើយ ពួកយើងត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍន៍ម៉ាកយីហោជាបន្តបន្ទាប់ ដើម្បីរីកចម្រើនក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ ព្រោះសព្វថ្ងៃមានអ្នកម្ដាយជំនាន់ថ្មី ផ្តល់សារៈសំខាន់និងការសម្រេចចិត្តចិញ្ចឹមកូនដោយទឹកដោះម្តាយកាន់តែច្រើនឡើង ដែលជារឿងល្អហើយក៏ជាមោទនភាពនៃប្រេនដែលជាផ្នែកមួយ ក្នុងការចិញ្ចឹមកូនដោយទឹកដោះម្តាយ។
លោក Chanon Lukraiamorn បានបន្តថា ចំណុចលេចធ្លោនៃផលិតផលម៉ាកយីហោចាត់ទុកថាជាចំណុចលក់តែម្តង គឺ កោណស៊ីលីកូនពិតប្រាកដ ១០០% ព្រោះយើងយល់ពីអារម្មណ៍របស់អ្នកម្តាយ មនុស្សគ្រប់រូបដែលប្រើម៉ាស៊ីនបូមសុដន់ ដូច្នេះហើយយើងយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិត និងគុណភាពនៃផលិតផល ប្រេន Attitude Mom ទើបអភិវឌ្ឍន៍ម៉ាស៊ីនបូមទឹកដោះជាបន្តបន្ទាប់ជាមួយនឹងការច្នៃប្រឌិតថ្មី និងដើម្បីបំពេញតាមតម្រូវការរបស់អ្នកម្តាយសម័យទំនើបដើម្បីឱ្យអ្នកម្តាយមានពេលវេលារៀបចំផែនការជីវិតជាមួយ Work Life Balance ដែលចាត់ទុកថា ជាអត្ថប្រយោជន៍មួយដែលអ្នកម្តាយអាចបែងចែកពេលវេលាមើលថែខ្លួនឯង ដើម្បីប្រសិទ្ធភាពក្នុងការចិញ្ចឹមកូនផងដែរបាទ។
សម្រាប់ការសង្ខេបនូវព្រឹត្តិការណ៍គម្រប់ខួប១០ឆ្នាំនេះ លោក Chanon Lukraiamorn បានឆ្លៀតឱកាសសម្ពោធផលិតផលដែលជានវានុវត្តថ្មី ព្រមជាមួយជំហររបស់ម៉ាកយីហោនៅក្នុងការបង្កើតមូលដ្ឋានអតិថិជនដ៏ រឹងមាំតទៅទៀត។ យើងមានភាពរីករាយក្នុងការផ្តល់បទបង្កាញជូននូវជម្រើសថ្មី សម្រាប់អ្នកម្តាយ គឺម៉ាស៊ីនបូមទឹកដោះឥតខ្សែ Easy Life III ដែលជាការបូមទឹកដោះកម្រិតថ្មីជាមួយនឹងមុខងារ ដែលស័ក្តិសមទៅនឹងអាកប្បកិរិយារបស់អ្នកម្តាយសម័យទំនើប។ បញ្ជាមុខងារតាមរយៈស្មាតហ្វូន គឺជាម៉ាស៊ីនបូមទឹកដោះឥតខ្សែ ដែលបូមទឹកដោះបានអស់ពីសុដន់ ធ្វើឱ្យការបូមទឹកដោះមានភាពងាយស្រួលជាងមុន។ ម៉ាស៊ីនបូមសុដន់ ម៉ូឌែលចុងក្រោយនេះ នឹងក្លាយជាជម្រើសមួយទៀតសម្រាប់ម្តាយដែលកំពុងស្វែងរកម៉ាស៊ីនបូមទឹកដោះ ដែលអាចចល័តបានគ្រប់ទីកន្លែង ទម្ងន់ស្រាល ងាយស្រួលប្រើ និងបំពេញតាមតម្រូវការគ្រប់ Life style។
យើងចង់ណែនាំឱ្យអ្នកម្តាយបានសាកល្បងបទពិសោធន៍ថ្មី ការបូមទឹកដោះដែលមិនធ្លាប់បានសាកពីប្រេនផ្សេងមកពីមុន។ នេះជាមោទនភាពដែលប្រេន Attitude Mom បានចែករំលែករឿងល្អៗ ជូនអ្នកម្តាយជាច្រើនឆ្នាំមកហើយ និងធ្វើឱ្យយើងដំណើរការអាជីវកម្មអស់រយៈពេល ១០ឆ្នាំ គឺការដែលមិនបញ្ឈប់ការផលិតផលិតផលដែលល្អ មានគុណភាពដោយផ្តោតលើសារៈសំខាន់លើសេវាកម្មអតិថិជន ដោយសារភាគច្រើនគឺអ្នកម្តាយដែលកំពុងបូមទឹកដោះ មានអ្នកប្រឹក្សាយោបល់ដែលល្អ យកចិត្តទុកដាក់ និងការនិយាយគ្នាបានជួយអ្នកម្តាយកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាផ្សេងៗ។ នេះគឺជាយុទ្ធសាស្ត្រមួយដើម្បីយកឈ្នះចិត្តអតិថិជន និងបង្កើតជាការប្រាប់បន្តគ្នាជារឿយៗ។ ទាំងអស់នេះ នេះគឺជាប្រភពដើមនៃសមិទ្ធផលការងារ Next Step in a Decade ដោយម៉ាកយីហោ Attitude Mom។
ដើម្បីថ្លែងអំណរគុណចំពោះអ្នកម្តាយគ្រប់រូប ដែលគាំទ្រប្រេនគ្រប់ការបញ្ជាទិញ ឬការណែនាំផលិតផលទៅកាន់អ្នកស្គាល់ យើងបានទទួលទាំងមតិវិជ្ជមាន និងអវិជ្ជមាន និងយកមកអភិវឌ្ឍន៍ឥតឈប់ឈរ ដើម្បីផ្តល់ឱ្យម្តាយនូវបទពិសោធន៍ក្នុងការប្រើម៉ាស៊ីនបូមទឹកដោះរបស់អ្នកម្តាយ គឺជាបទពិសោធន៍ដ៏ល្អបំផុត ហើយយើងសូមផ្តល់ភាពជឿជាក់ជាមួយលោកលោកស្រីថា យើងនឹងបន្តអភិវឌ្ឍម៉ាកយីហោជាបន្តបន្ទាប់ ដើម្បីឱ្យអ្នកម្តាយដែលចិញ្ចឹមកូនដោយទឹកដោះម្តាយ មានអារម្មណ៍មានក្តីសុខជារៀងរាល់ថ្ងៃ ឱ្យស័ក្តិសមនឹងការជឿទុកចិត្តលើ Attitude Mom ជាប្រេនលេខមួយរឿងទឹកដោះម្តាយកន្លងមក។
តាមដានព័ត៌មានថ្មីៗ និងការផ្សព្វផ្សាយនៅ៖ https://www.facebook.com/AttitudeMomCambodia?locale=th_TH៕