(អាមេរិក)៖ កីឡាករឆ្នើមលើប្រភេទកីឡាវាយហ្គោល Tiger Woods នឹងខកខានការប្រកួតក្នុងកម្មវិធី TGL (TMRW Golf League) 2025 ជាលើកដំបូង ដែលការកម្មវិធីប្រកួតនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ, បើយោតតាមក្រុមបានឱ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលនឹងរៀបចំនៅទីលាន Palm Beach Gardens រដ្ឋ Florida ។

នេះជាការខកខានចូលរួមប្រកួតមួយកម្មវិធីទៀត បន្ទាប់ពីលោកបានដកខ្លួនពីកម្មវិធី Genesis Invitational 2025 បន្ទាប់ពីជួបទុក្ខម្តាយបានទទួលមរណភាព ។ ខណៈកម្មវិធីប្រកួតវាយហ្គោល TGL ជាកម្មវិធីដែលលោកបានបង្កើតរួមគ្នាជាមួយលោក Rory Mcllroy និងលោក Mike McCarley ។

ដ្បិតនេះជាកម្មវិធីប្រកួត TGL season 2025 លើកដំបូង បន្ទាប់ពីរៀបចំបង្កើតកាលឆ្នាំ២០២២ ក្នុងកម្រិត PGA Tour ដែលរៀបចំឡើងមាន ៦ក្រុមចូលរួម ខណៈក្រុមដែលបង្កើតឡើងដោយ Tiger Woods បច្ចុប្បន្ននៅសល់កីឡាករ Tom Kim, Max Homa និង Kevin Kisner ដែលតំណាងឱ្យក្លិប Jupiter Links Golf Club ក្នុងការប្រកួតប្រជែង ៕