(តូក្យូ)៖ ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ បានដាក់សំណើរបង្កើតភាពជាដៃគូ ជាមួយក្រុមហ៊ុន Honda Motor របស់ជប៉ុន, ក្នុងគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ ដែលក៏រួមបញ្ចូលទាំង ក្រុមហ៊ុនផលិតរថយន្តប្រកួតប្រជែង Nissan Motor និងក្រុមហ៊ុន Mitsubishi Motors ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

ប្រធានក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកិច្ចសន្យាធំជាងគេបំផុត នៅលើពិភពលោកនោះ, កាលពីដើមខែនេះ បានឱ្យដឹងថា ខ្លួននឹងពិចារណាក្នុងការទិញយកភាគហ៊ុន ក្នុងក្រុមហ៊ុន Nissan សម្រាប់កិច្ចសហប្រតិបត្តិការ, បន្ទាប់ពីកិច្ចចរចាររួមបញ្ចូលគ្នា រវាងក្រុមហ៊ុន Nissan និង Honda មិនអាចសម្រេចបាន៕