(ឡុងដ៍)៖ Liverpool បានយកឈ្នះម្ចាស់ផ្ទះ Manchester City ២ទល់នឹង០ នាយប់មិញនេះ ដើម្បីបង្កើនការនាំមុខកំពូលតារាង Premier League ដាច់ ១១ពិន្ទុពីកាំភ្លើងធំ Arsenal គិតត្រឹមសប្តាហ៍ទី២៦។
ខ្សែប្រយុទ្ធជួរមុខ Mohamed Salah និង Szoboszlai រកបានគ្រាប់ជ័យជម្នះម្នាក់ ១គ្រាប់ក្នុងរយៈពេល ៤៥នាទីនៃវគ្គទី១ នៅកីឡដ្ឋាន Etihad ដែលជាលទ្ធផលដូចគ្នាកាលជើងទី១ នៅកីឡដ្ឋាន Anfield ក្នុងលីគកំពូលអង់គ្លេស ដើម្បីយកឈ្នះក្រុមការពារតំណែងជើងឯកមេឃខៀវ Man City នៅ Premier League រដូវកាលឆ្នាំ២០២៤-២៥។
ការបង្កើនគំលាតនាំមុខកំពូលតារាងដាច់ដល់ទៅ ១១ពិន្ទុក្នុងជើងទី២ នេះដែរ ក្រោយពេល Arsenal បានបរាជ័យក្រោមថ្វីជើងរបស់ញញួរធំ West Ham United កាលពីរាត្រីថ្ងៃសៅរ៍។
នេះមានន័យថា ក្រុមហង្សក្រហម Liverpool បានកំពុងតែខិតជិតក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស Premier League ជាលើកទី២០ ដ្បិតនៅសល់ ១២ប្រកួតទៀតបិទរដូវកាល បន្ទាប់ពីឈ្នះជើងឯកពានធំនេះចុងក្រោយកាលឆ្នាំ២០២០ និងបន្តបន្ទាប់មកទៀត City ឈ្នះជើងឯកបាន ៤សម័យកាលជាប់ៗគ្នាតែម្តង៕