(អង់គ្លេស)៖ កីឡាករជិះកង់ Chris Froome ដែលធ្លាប់ឈ្នះជើងឯកពីកម្មវធី Tour de France ចំនួន ៤សម័យកាល បានជួបបញ្ហាដួលកង់បណ្តាលឱ្យបាក់ឆ្អឹងកងស្មាខាងស្តាំ (ឆ្អឹងដងកាំបិត), នេះបើតាមក្រុមបានឱ្យដឹងបន្ទាប់ពីចូលរួមការប្រកួតនៅ UAE Tour នៅប្រទេសអារ៉ាប់រួម កាលពីថ្ងៃអាទិត្យ ។
របួសនេះបានកើតឡើងអំឡុងពេលរួបលោកបានប្រកួតក្នុងវិញ្ញាសា ១០គីឡូម៉ែត្រនៃដំណាក់កាលចុងក្រោយ ខណៈក្រុមការងារបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការស្កែន CT បានបញ្ជាក់ផងថា កីឡាករ Chris Froome បានបាក់ឆ្អឹងស្មាខាងស្តាំរបស់គាត់ ហើយក៏បានត្រូវក្រុមគ្រូពេទ្យនាទីក្រុងឌូបៃ ធ្វើការត្រួតពិនិត្យ ដើម្បីកំណត់ថា តើការវះកាត់នឹងត្រូវការធ្វើ ឬអត់។
ខណៈរបួសនេះបានធ្វើឱ្យមានការសង្ស័យជាច្រើនចំពោះកីឡាករឆ្នើម Froome ចំពោះការប្រកួតបន្ត ដែលត្រូវបានគេរំពឹងថា អាចជាការចូលប្រកួតប្រជែងនៃរដូវកាលចុងក្រោយរបស់លោកក្នុងអាជីពកីឡាករជិះកង់នេះ ដ្បិតលោកស្ថិតក្នុងវ័យ ៣៩ឆ្នាំហើយនោះ ។
សម្រាប់ Froome ជាកីឡាករជិះកង់ម្នាក់ធ្លាប់ឈ្នះពានកម្រិត Grand Tours ចំនួន ៧លើក បានព្យាយាមវិលត្រលប់ទៅរកទម្រង់ល្អវិញរបស់លោក គិតចាប់តាំងពីបានជួបបញ្ហារបួសយ៉ាងធ្ងន់ធ្ងរនៅពេលហ្វឹកហាត់ត្រៀមចូលរួមកម្មវិធី Criterium du Dauphine 2019 ។
សូមជម្រាបផងថា Froome ដែលជាម្ចាស់មេដាយសំរឹទ្ធនៅកីឡាអូឡាំពិក ២ដង នឹងបានឈ្នះកម្មវិធី Vuelta a Espana ២ដង និងនៅកម្មវិធី Giro d'Italia នាមជាម្ចាស់មេដាយសំរឹទ្ធ World Championships 2017 អំឡុងពេលនេះកំពុងនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយក្រុម Israeli Premier Tech ៕