(ភ្នំពេញ)៖ សាលាអន្តរជាតិលំដាប់ពិភពលោក Reigate Grammar School បានប្រារព្ធកម្មវិធីសម្ពោធ និងបើកទទួលចុះឈ្មោះសិស្សចាប់ពីថ្ងៃនេះតទៅ ព្រមជាមួយការបញ្ចុះតម្លៃពិសេស ៥០%។
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ Reigate Grammar School Phnom Penh (RGSPP) បានប្រារព្ធកម្មវិធីសម្ពោធយ៉ាងអធឹកអធមនៅសណ្ឋាគារ Shangri-la Phnom Penh នាថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាកិត្តិយស ពីលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងអាណាព្យាបាលសិស្សជាច្រើនរូបផ្សេងទៀត។ លើសពីនេះ ក៏មានការចូលរួមពីសំណាក់នាយកសាលា និងលោកគ្រូអ្នកគ្រូជាច្រើនរូបផងដែរពីចក្រភពអង់គ្លេស។
សាលា រៃហ្គេត មានដើមកំណើតពីចក្រភពអង់គ្លេស ដែលមានប្រតិបត្តិការដល់ទៅ ៣៥០ឆ្នាំមកហើយ។ សាលានេះ បានប្តេជ្ញាផ្តល់ការអប់រំស្តង់ដាអន្តរជាតិ ដែលរួមបញ្ចូលនូវឧត្តមភាពនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស រួមជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះ សាលា RGSPP ផ្តល់ជូននូវកម្មវិធីសិក្សាច្រើនកម្រិតថ្នាក់ ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ និងបើកទទួលសិស្សចាប់ពីអាយុ ២ឆ្នាំដល់ ១៨ឆ្នាំ។
បន្ថែមពីនេះ RGSPP គឺជាផ្នែកសំខាន់មួយនៃបណ្តាញអន្តរជាតិរបស់ Reigate Grammar School ចែករំលែកធនធានអប់រំដែលមានគុណភាពខ្ពស់ជាមួយសាខានៅទីក្រុងណានជីង, ហាណូយ, រីយ៉ាត់, សាចា, ឌូបៃ, កូឡាឡាំពួរជាអាទិ៍។ ជាពិសេសទៅទៀតនោះ សិស្សនឹងមានឱកាសសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សាអន្តរជាតិ ដើម្បីពង្រីកទស្សនៈពិភពលោករបស់ពួកគេ។
សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) បើកទទួលចុះឈ្មោះចាប់ថ្ងៃនេះតទៅ ហើយនឹងបើកឲ្យចូលរៀនជាផ្លូវការនៅខែសីហា ក្នុងឆ្នាំ២០២៥ខាងមុខនេះ។ ខាងសាលាក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសរហូតដល់ 50% និងមានការផ្តល់ជូននូវអាហាររូបករណ៍ជាច្រើនដល់សិស្សដែលមានសមត្ថភាព។
សូមជម្រាប់ថា សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) មានទីតាំងលើបណ្ដោយផ្លូវជាសុផារ៉ាលេខ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ទល់មុខផ្សារទំនើបជីម៉ុង 598)។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 069 200 339 / 099 200 339 / 023 99 8000 ឬ អ៊ីមែល [email protected] ឬវេបសាយ https://rgspp.com/៕