(ភ្នំពេញ)៖ ក្រុមហ៊ុន Bill24 Co., Ltd. ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យសេវាកម្មគ្រប់គ្រង វិក្កយបត្រតាមប្រពន្ធឌីជីថល។ បានទទួលវិញ្ញាបនប័ត្រ ISO 9001:2015 ដែលមានការទទួលស្គាល់ដោយ UKAS។ វិញ្ញាបនប័ត្រដ៏មានតម្លៃនេះត្រូវបានវាយតម្លៃដោយ SGS (Thailand) Limited ដែលជាក្រុមហ៊ុនឈានមុខគេក្នុង​ វិស័យសវនកម្ម, ការផ្ទៀងផ្ទាត់ និងការបញ្ជាក់ពីស្តង់ដារនានា ហើយក៏ជាការ​បញ្ជាក់នៃ​ការប្តេជ្ញាចិត្តរបស់ Bill24 ក្នុងការផ្ដល់សេវាកម្មដែលមានគុណភាពដល់អតិថិជន។

Bill24 ដើរតួរជាភ្នាក់ងារដ៏សំខាន់មួយក្នុងការតភ្ចាប់រវាងម្ចាស់អាជីវកម្ម និងស្ថាប័ន្ថហិរញ្ញវ​​ត្ថុនានា ក្នុងការទូទាត់សេវាកម្ម និងមានការចូលរួមជាង ៣៥ស្ថាប័នហិរញ្ញវត្ថុ ផ្ដល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធ ឌីជីថល ទៅកាន់ស្ថាប័ននានាដូចជា អគ្គិសនីកម្ពុជា ប្រពន្ទ័ទឹកស្អាត សំរាម និងសេវាកម្មថែទាំប្រចាំខែផ្សេងៗទៀតដើម្បីធានាបាននូវដំណើរ ការទទួលប្រាក់យ៉ាងរលូន​ នឹងឆាប់រហ័ស។ លើសពីនេះធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ (MFIs) ក៏អាចជឿជាក់លើ Bill24 សម្រាប់ដំណើរគ្រប់គ្រងប្រពន្ធ័ទទួលបង់ប្រាក់ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ក្រុមហ៊ុនក៏អាចបន្តពង្រីកសេវាកម្មរបស់ខ្លួន នៅក្នុងវិស័យដូចជា ការគ្រប់គ្រងអចលនទ្រព្យ ធានារ៉ាប់រង ទូរគមនាគមន៍ និងពាណិជ្ជកម្មអេឡិចត្រូនិក។

លោក Andrey Sheen, នាយកប្រតិបត្តិ (CEO) របស់ Bill24 Co., Ltd. បានបញ្ជាក់ថា «ការទទួលវិញ្ញាបនបត្រ ISO 9001:2015 នេះជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់ក្រុមការងារយើងក្នុងការលើកកម្ពស់គុណភាព និងការពេញចិត្តរបស់អតិថិជន។ ហើយយើងនឹងបន្តធ្វើឲ្យប្រសើរឡើងបន្ថែមទៀត​»។

បន្ថែមពីនេះ Bill24 បានចេញផ្សាយនូវសេវាកម្ម ឌីជីថលថ្មីចំនួន២ បន្ថែមទៀតនេះ​ ​

BillFlow គឺជាប្រព័ន្ធ E-Procurement សម្រាប់ម្ចាស់អាជីវកម្ម និងស្ថាប័ននានា ក្នុងការគ្រប់គ្រងវិក្កយបត្រ ឲ្យកាន់តែប្រសិទ្ធភាព ​ជាមួយនឹង​ប្រពន្ធ័ស្វ័យប្រវត្តិ ក្នុងការ​បង្រួមការងារអាជីវកម្ម និងជួយបង្កើនប្រសិទ្ធភាព។

Bill24 Mobile App គឺជាកម្មវិធីទូរស័ព្ទដៃ សម្រាប់អតិថិជនទូទៅក្នុងការគ្រប់គ្រង ការបង់វិក្កយបត្រ បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព ផ្ដល់ភាពងាយស្រួលក្នុងប្រើប្រាស់ប្រចាំថ្ងៃ។

វិញ្ញាបនបត្រនេះមិនត្រឹមតែបញ្ជាក់ពីភាព ដ៏រឹងមាំរបស់ Bill24 ក្នុងវិស័យបង់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធានាថា រាល់ដំណោះស្រាយចាស់ និងថ្មីទាំងអស់ត្រូវបានបញ្ចូលទៅក្នុងដំណើរការធានាគុណភាពយ៉ាងតឹងរឹងនឹង ការប្តេជ្ញាចិត្តទៅលើស្តង់ដារនេះ បានផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងដៃគូរបស់ Bill24 ដោយសេវាកម្មដែលមានប្រសិទ្ធភាព និងទំនុកចិត្ត។

For More Information:
📞 Phone: 070 800 116 / 011 685 615
📌 Telegram Sales: https://t.me/Bill24_Sales
📌 Telegram Support: https://t.me/B24_BillerSupport
📺 Telegram Channel: https://t.me/bill24tools
🌐 Website: https://bill24.io

https://image.freshnewsasia.com/2021/id-132/fn-2025-02-24-12-52-43-0.JPG