(ហូឡង់)៖ ក្រុម PSV Eindhoven ពេលនេះបាននាំយកអតីតខ្សែប្រយ្ធកាំភ្លើងធំ គឺកីឡាករ Lucas Perez ជាមួយកិច្ចសន្យារហូតបញ្ចប់រដូវកាលនេះ មកពីក្លិប Depotivo La Coruna ដែលនេះជាការនាំចូលសមាជិកថ្មី នៅមុនពេលមុនមួយសប្តាហ៍នៅជំនួបទល់ក្រុមនៃលីគអង់គ្លេ Arsenal នៅវគ្គ ១៦ក្រុម ពាន UEFA Champions League រដូវកាលនេះ ។
Lucas Perez ជាកីឡាករស្ថិតក្នុងជម្រើសគ្មានតម្លៃផ្ទេរនោះទេ បន្ទាប់ពីបុរសវ័យ ៣៩ឆ្នាំរូបនេះ បានបញ្ចប់កិច្ចសន្យាជាមួយក្លិប Depotivo La Coruna កាលពីខែមករា ឆ្នាំ២០២៥ ដោយហេតុផលផ្ទាល់ខ្លួន និងធ្លាប់លេងជាមួយក្លិប West Ham United ផងដែរ ។
រំលឹកផងថា Lucas Perez ធ្លាប់មានតម្លៃប្រមាណ ២១.០២លាបដុល្លារ ពេលផ្ទេរមកកាន់ក្លិប Arsenal ពីក្លិប Depotivo La Coruna តែបង្ហាញខ្លួនបានត្រឹម ១១លើកប៉ុណ្ណោះ ។ ខណៈរដូវកាលនេះក្នុងលីគកំពូល Eredivisie ក្រុម PSV កំពុងឈរលេខ២ ក្នុងតារាងបណ្តោះអាសន្ន ។
ការចូលរួមជាមួយ PSV កីឡាករសញ្ជាតិអេស្ប៉ាញ Perez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ខ្ញុំមានការជំរុញយ៉ាងខ្លាំងក្នុងការមកកាន់ក្លិបនេះ ឱ្យសម្រេចបាននូវគោលដៅផ្សេងទៀត រួមទាំងការឈានទៅឈ្នះពានរង្វាន់ថ្នាក់ជាតិ និងពានរង្វាន់ជាតិ» ។
បញ្ជាក់ផងថា ក្រុម PSV ធ្លាប់ឈ្នះពាន UCL 1988 នឹងបើកទ្វាផ្ទះប្រកួតទល់ក្រុមធ្លាប់រងជើងឯកឆ្នាំ២០០៦ Arsenal ក្នុងវគ្គ ១៦ក្រុមនៅជើងទី១ ប្រកួតនៅថ្ងៃទី០៥ ខែមីនា ហើយជើងទី២ លេងនៅថ្ងៃទី១៣ ខែដដែលខាងមុខនេះ ដើម្បីប្រជែកៅអីឡើងវគ្គ ៨ក្រុម ៕