(ឡុងដ៍)៖ Leeds United ដែលបានធ្លាក់ចេញពី Premier League 2022-23 បានវាយបកឈ្នះម្ចាស់ផ្ទះ Sheffield United ៣-១ ដើម្បីនាំមុខកំពូលតារាងក្របខណ្ឌទី២ អង់គ្លេស Championship ដាច់ ៥ពិន្ទុ។

ក្រុមម្ចាស់ផ្ទះ Sheffield បានបើកការនាំមុខ ១គ្រាប់មុនត្រឹមចាប់ផ្តើមលេងបាន ១៤នាទី ពីការធ្វេសប្រហែសចូលទីខ្លួនឯងរបស់អ្នកចាំទី Illan Meslier នៅពេលដែលព្យាយាមសង្គ្រោះបាល់ ដែលតែតដោយកីឡាករ Callum O’Hare។

Leeds ត្រូវរង់ចាំដល់នាទី៧២ ទើបមានគ្រាប់បាល់តាមស្មើក្នុងកីឡដ្ឋាន Bramall Lane នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជិត ៣ម៉ឺននាក់ ពីការធ្វើបានដោយកីឡាករ Fipro និង ២គ្រាប់បន្ថែមចុងម៉ោងដោយមិត្តរួមក្រុម Tanaka និង Piroe ក្នុងការរកបាន ៧៥ពិន្ទុ នាំមុខគូប្រជែងដែលឈរលេខ២ Sheffield ៥ពិន្ទុ ក្រោយឆ្លងកាត់បាន ៣៤ប្រកួតដូចគ្នា។

នេះជាសប្តាហ៍ទី២ ផងដែរដែលពួកគេរកបាន ៦ពិន្ទុពេញ តាមរយៈវាយបកឈ្នះគូប្រកួត ក្រោយពេលធ្វើបាន និងឈ្នះ Sunderland កាលសប្តាហ៍មុន និងបន្តកាន់កាប់កំណត់ត្រាលេងមិនចាញ់ ១៦ប្រកួតនៅ Championship ជាប់ៗគ្នា ជាមួយនឹងការនាំមុខ ៧ពិន្ទុផងដែរ ពីក្រុមលេខ៣ Burnley៕