(បរទេស)៖ លោក Frank Warren អ្នកផ្គូផ្គងប្រដាល់បានបង្ហើបថា ម្ចាស់ខ្សែក្រវាត់ IBF គឺ Daniel Dubois នៅមានឱកាសម្តងទៀត ក្នុងការប្រកួតសងសឹក Oleksandr Usyk ដែលរូបគេធ្លាប់ចាញ់កាលឆ្នាំ២០២៣។
កីឡាករសញ្ជាតិអង់គ្លេស វ័យ ២៧ឆ្នាំខាងលើនេះ បានបង្ខំចិត្តដកខ្លួនចេញពីការប្រកួតការពារខ្សែក្រវាត់ IBF ទល់នឹងជើងខ្លាំងមកពីណូវែលហ្សេឡង់ Joseph Parker នៅអារ៉ាប៊ីសាអូឌីតកាលថ្ងៃសៅរ៍សប្តាហ៍មុន ក៏ពោះតែមានជំងឺមុនឡើងប្រកួត ២ថ្ងៃ។
ក៏ប៉ុន្តែជាកិច្ចខិតខំបន្ត ក្នុងការឡើងប្រកួតលើកដំបូងនាឆ្នាំ២០២៥ Dubois បានកំពុងចរចាគ្នា ក្នុងការសុំឡើងសងសឹកទល់នឹងកីឡាករអ៊ុយក្រែន Usyk ម្ចាស់ខ្សែក្រវាត់ WBO, WBA (Super) និង WBC បច្ចុប្បន្នជាលើកទី២ ក្រោយពេលរូបគេត្រូវបាន Usyk វាយឱ្យបង់បោះការប្រកួតត្រឹមទឹកទី៩ កាលឆ្នាំ២០២៣ កន្លងទៅ។
បុរសវ័យ ៧២ឆ្នាំ Warren បានគូសបញ្ជាក់ថា «យើងនឹងពិភាក្សាគ្នា ដើម្បីស្វែងរកជម្រើសរួមក្នុងការសម្រេចចិត្ត។ គ្រប់គ្នាសុទ្ធតែបង្ហាញពីសារសំខាន់ ក៏ប៉ុន្តែរឹតតែសំខាន់ទៀតនោះគឺ Dubois ដែលកំពុងធ្វើបានល្អខ្លាំងលើសង្វៀន ជាមួយនឹងលទ្ធផលឯកច្ឆន្ទទៀត»៕