(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra នៅរាជធានីភ្នំពេញ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកតារាចម្រៀងល្បីៗជាច្រើនរូបមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួង។

វត្តមានតារាចម្រៀងជាច្រើនរូបមានដូចជាលោក ព្រាប សុវត្ថិ, លោក ខេម, លោក ខាន់ ជេមស៍, លោក Tempo Tris, លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ សិរីវុឌ្ឍ, លោក​ Nak Fake, កញ្ញា សុខុម រចនា, លោក VIKIT, លោក រ៉ុន គឹមសន, កញ្ញា ឡុង លក្ខិណា និងតារាចម្រៀង ខេមរៈ សិរីមន្ត។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី០១-០២ខែមីនា ឆ្នាំ២០២៥នេះ ដែលមានទីតាំងដីឡូត៍ជាប់បុរីជីបម៉ុងពោធិចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៧យប់ ដល់ម៉ោង១១យប់។

នៅបរិវេណការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្តសប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕

https://www.facebook.com/share/v/1EZACMunLx/?mibextid=wwXIfr

https://m.facebook.com/story.php?story_fbid=pfbid0gxJQHg2exttgUBWN1pjshYAbb4siRCVWSRRTPJnWcxj1whPJC52p2i13YmGrJHJfl&id=100051503761349&mibextid=wwXIfr