(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យា«បញ្ញាសិប្បនិម្មិត» ឬ AI បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលកិច្ចការងារប្រចាំថ្ងៃរបស់មនុស្ស រាប់ចាប់តាំងពីការធ្វើអាជីវកម្ម វិស័យសុខាភិបាល និង​វិស័យសន្តិសុខជាដើម។

ដោយមើលឃើញពីសារៈនៃ«បញ្ញាសិប្បនិម្មិត»នេះ ជំរុញឱ្យក្រុមហ៊ុន NSM Solution and Maintenance ​បង្កើតប្រព័ន្ធបច្ចេកវិទ្យា AI មួយ​ ​ដើម្បីជួយសម្រួលដល់កិច្ចការប្រចាំថ្ងៃរបស់មនុស្ស។ ប្រព័ន្ធនេះ មានឈ្មោះថា NSM Tech ដែល​អាចមើលឃើញ គិត វិភាគ និងជួយដោះស្រាយ​បញ្ហា ជាពិសេសទាក់ទងនឹងការកត់ត្រាទិន្នន័យដោយស្វ័យប្រវត្តិ នៅតាមបណ្តាស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាបណ្តាហាងទំនិញ ដើម្បីផ្លាស់ប្តូរទិដ្ឋភាពនៃការធ្វើអាជីវកម្ម​តាមបែបទំនើប។។

ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យបច្ចេកវិទ្យា ​កូនខ្មែរមួយក្រុមបានការស្រាវជ្រាវ អភិវឌ្ឍន៍ NSM Technology អស់រយៈពេល៣ ឆ្នាំមកហើយ។ ​

បច្ចុប្បន្ន NSM Technology ផ្តោតលើប្រព័ន្ធ​គ្រប់គ្រងបុគ្គលិកបែបទំនើប និងសុក្រិត ,ប្រព័ន្ធគ្រប់គ្រងផ្នែកលក់ និងស្តុក ប្រព័ន្ធរាប់ចំនួនវត្ថុ,ប្រព័ន្ធវិភាគចរាចរណ៍,ប្រព័ន្ធចាប់ភិនភាគមុខ,ប្រព័ន្ធស្វែងរក និងកំណត់អត្តសញ្ញាណមុខសញ្ញា

NSM Tech ​មិនមែនគ្រាន់តែជាបច្ចេកវិទ្យាធម្មតានោះទេ​ តែវាគឺជាដៃគូបច្ចេកវិទ្យាឌីជីថលដែលយល់ គិត រៀនសូត្រ និងដោះស្រាយបញ្ហាជាមួយលោកអ្នក ២៤​ ក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។

​ប្រព័ន្ធបញ្ញាសិប្បនិម្មិតដ៏ទំនើបនេះ ត្រូវបានដាក់ដំណើរការអស់រយៈពេល​១ឆ្នាំមកហើយ ដោយបានការគាំទ្រពីស្ថាប័នមួយចំនួនផងដែរ ក្នុងការប្រើប្រាស់ កំណត់អត្តសញ្ញាណបុគ្គលតាមរយៈការស្កេនទម្រង់មុខ។ ​ ប្រព័ន្ធបច្ចេកវិទ្យាAI ដែលបង្កើតឡើងដោយកូនខ្មែរមួយនេះ ត្រូវដាក់ឱ្យប្រើប្រាស់ក្នុងវិស័យសំខាន់ៗដូចជា​ វិស័យឯកជន វិស័យសុខាភិបាល និងវិស័យសន្តិសុខ។

សម្រាប់វិស័យឯកជន ការប្រើប្រាស់ប្រព័ន្ធនេះ គឺដើម្បីគ្រប់គ្រងវត្តមាននិយោជិតដោយស្វ័យប្រវត្តិ,កត់ត្រាពេលវេលាចូល-ចេញការងារយ៉ាងសុក្រឹត,បង្កើតរបាយការណ៍វត្តមានប្រចាំថ្ងៃ សប្តាហ៍ និងខែ។ ចំណែកវិស័យសុខាភិបាលវិញ ត្រូវបានប្រើប្រាស់ សម្រាប់ ការចុះឈ្មោះនិងកត់ត្រាអ្នកជំងឺដោយស្វ័យប្រវត្តិ អាចចូលមើលប្រវត្តិព្យាបាលបានភ្លាមៗ ការភ្ជាប់ជាមួយប្រព័ន្ធកត់ត្រាសុខភាព (EMR System) និងប្រព័ន្ធរក្សាការសម្ងាត់កម្រិតខ្ពស់តាមស្តង់ដារ។ ដោយឡែកសម្រាប់ការប្រើប្រាស់ ក្នុងវិស័យសន្តិសុខវិញ NSM Technology បានជួយដល់ការកំណត់អត្តសញ្ញាណជនសង្ស័យដោយស្វ័យប្រវត្តិ ​ដែលមានភាពសុក្រឹតខ្ពស់រហូតដល់ ៩៩.៩% ថែមទាំងអាចដំណើរការលឿនក្នុងរយៈពេលត្រឹម ០.៣ វិនាទី។ ជាមួយគ្នានេះ ប្រព័ន្ធនេះអាចស្គាល់មុខមនុស្សច្រើននាក់ក្នុងពេលតែមួយ អាចបំពេញការងារបានល្អក្នុងគ្រប់លក្ខខណ្ឌពន្លឺ ជួយរក្សាទិន្នន័យដោយប្រព័ន្ធ Encryption កម្រិតខ្ពស់ អាចតាមដានចលនានៅតំបន់សំខាន់ៗ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ហើយវានឹង ផ្តល់​ដំណឹងភ្លាមៗនៅពេលរកឃើញករណីសង្ស័យ។

​ប្រព័ន្ធNSM Technology ត្រូវបានបង្កើតឡើងសម្រាប់កម្ពុជា ដោយសិក្សាយ៉ាងច្បាស់ ពីតម្រូវការជាក់ស្តែងក្នុងស្រុក​ គាំទ្រការប្រើប្រាស់ភាសាខ្មែរពេញលេញ ហើយមិនតែប៉ុណ្ណោះ ប្រព័ន្ធនេះ ក៏មានតម្លៃសមរម្យសម្រាប់ទីផ្សារក្នុងស្រុក និង
មានក្រុមបច្ចេកគាំទ្រក្នុងស្រុក ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍​។ បច្ចុប្បន្ននេះ ប្រព័ន្ធ​នេះ បាននិងកំពុងដាក់ដំណើរសាកល្បងនៅតាមបណ្តាស្ថាប័នមួយចំនួនផងដែរ។

សូមជម្រាបថា NSM (Network Service and Maintenance) ត្រូវបានចាប់កំណើតក្នុងឆ្នាំ២០០៣ លក្ខណៈអាជីវកម្មគ្រួសារ​។ មានអាយុកាលប្រមាណ២២ឆ្នាំ ​ក្រុមហ៊ុននេះចាប់ផ្តើមជាមួយទស្សនវិស័យច្បាស់លាស់ក្នុងការផ្តល់សេវាកម្មដំឡើងប្រព័ន្ធសុវត្ថិភាព CCTV, ផ្តល់ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធបណ្តាញតូចៗ និងសេវាកម្មថែទាំប្រកបដោយជំនាញ។
ដំណើរលូតលាស់ដ៏គួរឱ្យកត់សម្គាល់។ ​​NSMបានពង្រីកសេវាកម្ម​បន្ថែមទៀត ដោយផ្តល់សេវាអ៊ីនធឺណិត ដល់សហគ្រាសខ្នាតតូចនិងមធ្យម ដោយបានទទួលអាជ្ញាប័ណ្ណផ្លូវការពីនិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ជាជំហ៊ានឈានទៅមុខ ក្រុមហ៊ុន NSM Solution and Maintenance Co., LTD បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាផ្ទៃក្នុងជាច្រើន ដើម្បីគាំទ្រយុទ្ធសាស្ត្រឌីជីថលនិងបរិស្ថាន​។ ក្រុមអ្នកសរសេរកូដរបស់យើងបានអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសំខាន់ៗដូចជា៖ Billing System, PO, SO, Stock Control និង HR System។
ដោយសារតែភាពជោគជ័យនេះ ​NSMបានបង្កើតក្រុមហ៊ុនថ្មីមួយទៀតគឺ NSM Technology Co., LTD ដើម្បីពង្រីកសេវាកម្មបច្ចេកវិទ្យាកាន់តែទូលំទូលាយបន្ថែមទៀត ជូនដល់អតិថិជនរបស់យើង។

NSM ​អំពាវនាវដល់ប្រជាពលរដ្ឋ តាមស្ថាប័ននានា ជួយគាំទ្រប្រព័ន្ធរបស់ខ្មែរយើង ត្រូវជឿជាក់ថាខ្មែរអាចធ្វើបាន មានគំនិតឆ្នៃប្រឌិតខ្ពស់ មិនចាញ់បរទេសឡើយ៕