(បាសេឡូណា)៖ FC Barcelona និង Atletico Madrid បានត្រឹមលទ្ធផលស្មើគ្នា ៤-៤ ក្រោយពេលវាយបកទៅវិញទៅមកនាយប់មិញនេះ។
ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Estadi Olimpic ដែលមានអ្នកទស្សនាផ្ទាល់ប្រមាណជាង ៤ម៉ឺននាក់នោះដែរ ក្រុមភ្ញៀវមកពីទីក្រុង Madrid បានបើកការនាំមុខ ២គ្រាប់មុនត្រឹមរយៈពេលតែ ៦នាទីប៉ុណ្ណោះសម្រាប់ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey 2024-25។
តែយ៉ាងណាកូនក្រុមរបស់លោក Hansi Flick ដែលកំពុងឈរនៅកំពូលតារាងលីគ La Liga បានធ្វើការវាយបកបាន ៤គ្រាប់វិញ ដើម្បីនាំមុខ ៤-២ ត្រឹមនាទី៧៤ មុនពេល Llotente និង Sorloth រកបានម្នាក់ ១គ្រាប់ចុងម៉ោង រួមចំណែកជួយភ្ញៀវ Atletico បញ្ចប់ក្នុងលទ្ធផលស្មើ ៤-៤។
ក្រុមទាំង២ ត្រូវលេងជើងទី២ កាត់សេចក្តីវគ្គ ៤ក្រុម Copa del Rey នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ នៅទឹកដី Atletico គ្រាដែល Real Sociedad ត្រូវទទួលភ្ញៀវ Real Madrid រាត្រីនេះ សម្រាប់ជើងទី១ របស់ពួកគេ៕