(វ៉ាស៊ីនតោន)៖ Lionel Messi និងមិត្តរួមក្រុម Luis Suarez ត្រូវបានស្ថាប័នលីគកំពូលអាមេរិក Major League Soccer ត្រៀមដាក់ពិន័យដូចគ្នា ពីបទប្រើហិង្សានាពេលថ្មីៗ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

តារា World Cup 2022 ជាមួយអាហ្សង់ទីន Messi បានប្រើប្រាស់ដៃទៅចាប់កសមាជិកក្រុមគ្រូបង្វឹកខាងគូប្រជែង New York City FC ដោយចេតនា ក្រោយពេលក្រុមរបស់គេ Inter Miami បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងលីគ។

តាមរយៈកាយវិការដែលមិនអាចគ្រប់គ្រងខ្លួនឯងបាននេះ វាខុសទៅនឹងក្រមសីលធម៌របស់ MLS ដែលទាមទារដាក់ពិន័យឱ្យខានតែបាន ទៅអតីតម្ចាស់ពានបាល់មាស Ballon d’Or ៨សម័យកាល។

ស្រដៀងគ្នានេះដែរ មិត្តរួមក្រុមជាតិអ៊ុយរូហ្គាយ Luis Suarez ក៏បានធ្វើខុសទៅនឹងគោលការណ៍របស់ MLS នេះផងដែរ តាមរយៈយកដៃរុញកកីឡាករ Birk Risa ពីខាងក្រោយដោយចេតនាកាលពីក្នុងប្រកួតវគ្គទី១ ដែលត្រៀមទទួលទណ្ឌកម្មពីក្របខណ្ឌលីគកំពូលអាមេរិកដូចគ្នា៕