(ភ្នំពេញ)៖ ធ្លាប់តែកក្រើកលើសង្វៀនគ្រុឌគុនខ្មែរ លើកនេះក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរ រៀបចំព្រឹត្តិការណ៍ដ៏កក្រើកមួយទៀតនៅលើវាលស្មៅខៀវខ្ចីវិញម្តង គឺព្រឹត្តិការណ៍ប្រកួតពានរង្វាន់មិត្តភាព «សតវត្សរ៍នៃព្រះធម៌»។  

យើងធ្លាប់តែឃើញកីឡាករគុនខ្មែរនៅលើសង្វៀនប្រដាល់ តែលើកនេះបងប្អូនពិតជាចង់ដឹងចង់ឃើញ កីឡាករគុនខ្មែរ មកបង្ហាញខ្លួនជាកីឡាករបាល់ទាត់ តើវានឹងមានអ្វីថ្មីកើតឡើង ដែលការប្រកួតនេះនឹងត្រូវជួបគ្នាជាមួយក្រុមប្រដាល់ថៃ ក្នុងការប្រកួតបាល់ទាត់មិត្តភាពវិញម្តង ការប្រកួតនេះនឹងធ្វើឱ្យអ្នកគាំទ្រគុនខ្មែរពេញចិត្តស្តូក ហើយទន្ទឹងរង់ចាំទស្សនា ព្រឹត្តិការណ៍មួយនេះ សម្រាប់អ្នកគាំទ្រទាំងអស់គ្នានឹងបានជួបកីឡាករប្រដាល់គុនខ្មែរល្បីៗជាច្រើនរូប ពិសេសក្រុមកីឡាប្រដាល់ថៃ ក្នុងនោះក៏មានក្រុមបាល់ទាត់តារាកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុម បាល់ទាត់តារាថៃ ដែលមានការចូលរួមទាំងតារាសម្តែង តារាចម្រៀងល្បីៗ តារាម៉ូដែល YouTuber, Vlogger, តារា TikTok នៃប្រទេសទាំង២ ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យកក្រើកពហុកីឡដ្ឋានជាតិអូឡាំពិកម្តងទៀត។

អ្នកគាំទ្រក៏ត្រៀមចិត្តរួចរាល់ហើយផងដែរ ថានឹងមានអ្វីកើតឡើងនាពេលប្រកួតនេះ នៅក្នុងការប្រកួតពានរង្វាន់មិត្តភាព «សតវត្សរ៍នៃព្រះធម៌» ដែលជាការប្រកួតលើកដំបូងសម្រាប់ក្រុមគុនខ្មែរ-ថៃ ក្នុងនោះក៏ឃើញមានការចូលរួមចំណែកសហការឧបត្ថម្ភធំពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ផងដែរ ក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា នេះជាចំណងមិត្តភាពនៃប្រទេសទាំងពីរ ដើម្បីផ្សារភ្ជាប់នូវវប្បធម៌សន្តិភាព ដែលជាការបន្ថែមនូវចំពោះការរឹតចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាប្រទេសនៅជាប់ដងទន្លេមេគង្គផ្សេងទៀត ដែលសុទ្ធតែអ្នកកាន់ព្រះពុទ្ធសាសនា។

កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ លើកទឹកចិត្តដល់ក្រុមប្រដាល់គ្រុឌគុនខ្មែរ និងក្រុមបាល់ទាត់តារាកម្ពុជា ទាំងអស់គ្នា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕