(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra បានធ្វើដំណើរដល់ស្រុកកំរៀង ខេត្តបាត់ដំបង ហើយ ដោយការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកតារាចម្រៀងល្បីៗប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួង។

វត្តមានតារាចម្រៀងជាច្រើនរូបមានដូចជា តារាចម្រៀងល្បី លោក ព្រាប សុវត្ថិ, លោក ខេម, លោក ខាន់ ជេមស៍, លោក Tempo Tris ,លោក សុវត្ថិ សិរីវុឌ្ឍ, អ្នកនាង ខាត់ សួស្តី ,លោក រាជ ប្រាថ្នា, កញ្ញា L-D-A ,កញ្ញា អ៊ុក សុវណ្ណារី,លោក ធឿន បូរី,កញ្ញា ធីតា ដាវីកា, កញ្ញា Na Bee និងតារាចម្រៀង ខេមរៈ សិរីមន្ត។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី០១-០២ ខែមីនា ឆ្នាំ២០២៥ នេះ ដែលមានទីតាំងភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងចាប់ពីម៉ោង ៧យប់ ដល់ម៉ោង១១យប់។ 

នៅក្នុងបរិវេណនៃការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្តសប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕

https://www.facebook.com/share/v/18eYuNGmwM/?mibextid=wwXIfr

https://www.facebook.com/share/v/1ALVwMzB91/?mibextid=wwXIfr