(បរទេស)៖ កីឡាករស្នូកឃ័រ John Higgins បានយកឈ្នះគូប្រជែងម្ចាស់ផ្ទះ Zhou Yuelong ៥-៤ នៅឯកម្មវិធី World Open 2025 នៅប្រទេសចិន ដើម្បីតាមទាន់កំណត់ត្រារបស់ Ronnie O’Sullivan ក្នុងការឈានដល់ ១៤៦ប្រកួត ពីការប្រកួតប្រជែងយកចំណាត់ថ្នាក់។
តាមរយៈជ័យជម្នះនេះដែរ បានញាំងឱ្យកីឡាករស្កុតឡេន ដែលធ្លាប់ឈ្នះជើងឯកពិភពលោក World Champion បានឆ្លងចូលវគ្គ ៨នាក់ចុងក្រោយនៃ World Open ទៀតផង។
ក្នុងប្រកួតដែលបានធ្វើឡើងនៅក្នុងខេត្ត Yushan នោះដែរ Higgins បានវាយបកតាំងពី Yuelong នាំមុខ ៤-២ ជាមួយនឹងបញ្ហាសុខភាពតិចតួចផងនោះ ជាមួយនឹងពិន្ទុដែលធ្វើបានត្រឹម ៦០ និង ៧៤ពិន្ទុប៉ុណ្ណោះ និងសិតកាត់សេចក្តី ៥-៤ ត្រឹមតែ ៧២ពិន្ទុ។
កីឡាករស្នូកឃ័រជើងចាស់ Higgins ដែលបានវិវត្តន៍ជាកីឡាករអាជីពក្នុងឆ្នាំ១៩៩២ នឹងត្រូវប្រឈមមុខជាមួយ Pang Junxu ដែលបានយកឈ្នះកីឡាករចិនដូចគ្នា Xu Si ៥-២ ដើម្បីឆ្លងចូលវគ្គ ៨នាក់ចុងក្រោយនាថ្ងៃព្រហស្បតិ៍នេះ៕