(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ៤ ពីក្រុមហ៊ុន Visa ដែលការទទួលស្គាល់ទាំងអស់នេះ ជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជោគជ័យរបស់ធនាគារ ជីប ម៉ុង ក្នុងការផ្ដល់សេវាធនាគារផ្នែកទូទាត់ឌីជីថល ដែលមានភាពច្នៃប្រឌិត និងមានអត្ថប្រយោជន៍ខ្ពស់ជូនចំពោះអតិថិជន។

ពានរង្វាន់ឆ្នើមចំនួន ៤ ពីក្រុមហ៊ុន Visa មានដូចជា៖

* ពានរង្វាន់ ធនាគារឈានមុខគេលើការចេញបណ្ណឥណទាន
* ពានរង្វាន់ ធនាគារឈានមុខគេលើការចេញបណ្ណឥណពន្ធ
* ពានរង្វាន់ ធនាគារឈានមុខគេលើកំណើននៃការប្រើប្រាស់បណ្ណ
* ពានរង្វាន់ ធនាគារឈានមុខគេលើកំណើននៃការប្រើប្រាស់ម៉ាស៊ីនឆូតកាតនៅតាមដៃគូពាណិជ្ជករ

បណ្ណឥណទាន និងបណ្ណឥណពន្ធ ដ៏ប្រណិតរបស់ធនាគារ ជីប ម៉ុង ផ្តល់អត្ថប្រយោជន៍ខ្ពស់ជូនដល់អតិថិជន និងផ្តល់ភាពងាយស្រួលក្នុងការទូទាត់ក្រៅប្រទេស ជាពិសេសសុវត្ថិភាពនិងភាពបត់បែនផ្សេងៗ ដែលអតិថិជនអាចធ្វើការគ្រប់គ្រងមុខងារបណ្ណបានយ៉ាងងាយស្រួល និងបានគ្រប់ពេលវេលា តាមរយៈកម្មវិធីទូរសព្ទ Chip Mong Bank App។

គួរឲ្យសម្គាល់ផងដែរថា ធនាគារ ជីប ម៉ុង ជាធនាគារដែលមានគ្រឹះដ៏រឹងមាំ និងមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ ដែលជាក្រុមហ៊ុនមានប្រភពច្បាស់លាស់ ប្រវត្ដិយូរអង្វែង ដឹកនាំដោយសហគ្រិនខ្មែរមានពហុជំនាញ និងចក្ខុវិស័យវែងឆ្ងាយ អាចជួយលោកអ្នកឆ្ពោះទៅរកភាពជោគជ័យ៕