(ភ្នំពេញ)៖ សាលវិចិត្រសិល្បៈរបស់អគារ Picasso SKY GEMME នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបាមបើកសាកល្បងប្រកបដោយជោគជ័យនៅអគារ Picasso City Garden Apartment ក្នុងរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះបានអញ្ជើញមិត្តអ្នកសារព័ត៌មានជាច្រើនចូលរួមដោយកុះករ និងទទួលយកបទពិសោធន៍នៃការរចនាគេហដ្ឋានខុនដូបែបសិល្បៈជាមួយគ្នា ដោយផ្តោតលើគំនិតស្ថាបត្យកម្មធើ្វឱ្យការរស់នៅវិវឌ្ឍកាន់តែប្រសើរឡើង ។
គម្រោង Picasso Sky Gemme គឺជាគម្រោងអភិវឌ្ឍន៍ទី ២ របស់ Titan Stone Real Estate Group នៅរាជធានីភ្នំពេញ។ Titan Stone គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនដំបូងបង្អស់ដែលបាននាំយក ម៉ាក Picasso ចូលមកតំបន់អាស៊ី។
ក្រោយពីបានបញ្ចប់ និងប្រគល់កម្មសិទ្ធិគម្រោង Picasso City Garden ក្នុងឆ្នាំ២០២២ ទោះបីជាមានបញ្ហារបស់ជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុននៅតែបព្ចាប់គម្រោងបានយ៉ាងជោគជ័យ ហើយក្រោយពីទទួលបានបទពិសោធន៍ក្នុងការអភិវឌ្ឍសំណង់ និងការគ្រប់គ្រងអចលនទ្រព្យ ក្រុមហ៊ុនសំរេចបង្កើតគម្រោងទី២ Picasso Sky Gemme នេះឡើង។
គម្រោងនេះបង្ហាញការរួមបញ្ចូលយ៉ាងល្អឥតខ្ចោះនៃ សិល្បៈ និងស្ថាបត្យកម្ម ដើម្បីបង្កើតលំនៅឋានដែលបង្ហាញនូវ បែបផែននៃជីវិត និងការរស់នៅ ដែលពោលពេញដោយស្នាមញញឹម។ លើសពីនេះទៅទៀត គម្រោងនេះនឹងផ្តល់នូវតម្លៃអចលនទ្រព្យដែលមាននិរន្តរភាពសម្រាប់ម្ចាស់អចលនទ្រព្យ។
ការដាក់តាំងបង្ហាញសិល្បៈ Picasso Sky Gemme Experience Gallery បើកជាផ្លូវការចំពោះភ្ញៀវព័ត៌មាន និងអ្នកជំនួញអចលនទ្រព្យ ដើម្បីទទួលបទពិសោធន៍ជាលើកដំបូង។ ការតាំងពិពណ៌នេះមានរយៈពេល ៣ ថ្ងៃ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ សម្រាប់ភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញ។ ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ វានឹងបើកជាសាធារណៈសម្រាប់សាធារណជន។
ក្នុងព្រឹត្តិការណ៍នេះ ភ្ញៀវកិត្តិយសនឹងបានយល់ដឹងពីដំណើរកាលនៃសិល្បៈរបស់លោក Picasso។ ភ្ញៀវនឹងបានទស្សនាស្នាដៃល្បីៗបំផុតរបស់លោក Picasso ពី សិល្បៈប្រណិតនៃនាសម័យកាលពណ៍ខៀវដល់កូលាប (Blue to Rose Period), សម័យកាលមនោគតិនិយម(Surrealism) និង សម័យកាលគូបនិយម (Cubism)។ លើសពីនេះ ពិពណ៌នានឹងបង្ហាញពី ការរួមបញ្ចូលស្ថាបត្យកម្មទំនើបជាមួយបែបផែនសិល្បៈរបស់លោក Picasso ដើម្បីបង្កើតលំនៅឋានសិល្បៈដ៏អស្ចារ្យ។
សូមអញ្ជើញមកទស្សនាការតាំងពិពណ៌ដ៏ពិសេសនេះ និងរីករាយជាមួយសិល្បៈដ៏ច្នៃប្រឌិតរបស់លោក Picasso!
គម្រោង Picasso Sky Gemme មានអត្ថន័យដូចជា ត្បូងមានតម្លៃដ៏ភ្លឺស្អាតនៅលើអាកាស។ គម្រោងនេះមិនត្រឹមតែបង្ហាញសោភណ្ឌភាពនៃស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើសិល្បៈក្នុងការរៀបចំប្លង់ផ្ទះ និងសោភ័ណ្ឌភាពនៃលំហ។
វាជាគម្រោងគេហដ្ឋានសិល្បៈដ៏មានអាទិភាពនៅកម្ពុជានេះគេហដ្ឋាននឹងក្លាយជាស្នាដៃសិល្បៈ ដែលមានតម្លៃដូចជាវត្ថុប្រមូលសំរាប់អ្នកចូលចិត្តសិល្បៈ។ គ្រប់ផ្នែកនៃផ្ទះនីមួយៗ មិនមែនមានតែមូលដ្ឋានសម្រាប់ការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែជាការប្រមូលផ្តុំនៃសិល្បៈ និងសោភ័ណ្ឌភាពដែលមិនធ្លាប់មាន។
លោក Picasso បាននិយាយថា «អ្វីដែលអ្នកធ្លាប់គិត សុទ្ធសឹងតែជាការពិតទាំងអស់» ដោយផ្អែកលើគំនិត «គំនូរដូចកុមារ» របស់លោក Picasso បានធើ្វអោយអ្នករចនា និងអ្នកបង្កើតគម្រោងនេះបានរួមបញ្ចូលគ្នារវាងសិល្បៈ និងការរស់នៅ ហើយគ្រប់ផ្ទះទាំងអស់ មិនត្រឹមតែជាសំណង់អគារតាមបែបស្ថាបត្យកម្មទំនើបប៉ុណ្ណោះទេ ប៉ុន្តែជាស្នាដៃសិល្បៈអស្ចារ្យ និងអចិន្ត្រៃយ៍មួយរបស់ម្ចាស់ផ្ទះ។ អ្នករស់នៅទីនេះមិនត្រឹមតែជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកប្រមូលផ្តុំស្នាដៃសិល្បៈដ៏កម្រមួយផងដែរ។ វាបង្ហាញនូវបរិដ្ឋានរស់នៅដែលមានគុណភាពខ្ពស់ និងមានអត្ថន័យ ។
គម្រោង Picasso Sky Gemme មានទីតាំងនៅក្នុងតំបន់បឹងកេងកង១, រាជធានីភ្នំពេញ នៅចំណុចផ្លូវកាត់រវាង ផ្លូវ 282 និងផ្លូវ 57។ គម្រោងនេះមានទស្សនវិស័យក្នុងការសង់ ផ្ទះល្អបំផុតនៅទីតាំងល្អបំផុត ដោយផ្តោតលើ ភាពឯកជន (Privacy) និងគុណភាពខ្ពស់ (High Quality)។
ដោយការរចនាជាមួយ ចំនួនផ្ទះកំណត់ (Low-Density) ប៉ុន្តែមានតម្លៃខ្ពស់ (High Value) គួបផ្សំជាមួយនឹងសេវាកម្មគ្រប់គ្រងអចលនទ្រព្យល្អជាងគេក្នុងតំបន់ ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសសម្ភារៈគេហដ្ឋានយ៉ាងម៉ត់ចត់ និងការគិតគូរធ្វើផែនការយ៉ាងលម្អិត គម្រោងនេះនឹងក្លាយជាទ្រព្យសម្បត្តិអចលនលំដាប់ខ្ពស់ ដ៏សំខាន់ក្នុងតំបន់។ លើសពីនេះ គម្រោងផ្តល់ជូនលំហបរិក្ខារច្រើនជាង ២៥% ដែលអាចបំពេញតម្រូវការរស់នៅប្រចាំថ្ងៃ។ អ្នកស្នាក់នៅអាចទទួលបទពិសោធន៍បរិក្ខារ ៣០ ថ្ងៃផ្សេងៗគ្នា ស្របតាមមនុស្សគ្រប់វ័យ។
ជាកន្លែងសម្រាប់ការរស់នៅបែបប្រណិត, គម្រោង Picasso Sky Gemme មិនត្រឹមតែជាលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគដ៏មានតម្លៃនៅក្នុងទីផ្សារ អចលនទ្រព្យប្រណិតជាងគេក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនអចលនទ្រព្យ Titan Stone Real Estate Group សូមអញ្ជើញ អ្នកវិនិយោគដែលមានចក្ខុវិស័យ មកទទួលបទពិសោធន៍ថ្មីក្នុងដំណើរសិល្បៈដ៏អស្ចារ្យរបស់ លោក Picasso។
សម្រាប់អ្នកមានបំណងទិញអចលនទ្រព្យនៅក្នុងគម្រោង Picasso Sky Gemme, ក្រុមហ៊ុនមានការផ្តល់ជូន កម្មវិធីបញ្ចុះតម្លៃពិសេសការបង់ប្រាក់ងាយស្រួល និងបត់បែនបានតាមតម្រូវការ។
គម្រោង Picasso Sky Gemmeមិនត្រឹមតែជាគេហដ្ឋានសិល្បៈប្រណិត ប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគក្នុងសិល្បៈដែលមានតម្លៃមិនអាចប្រៀបផ្ទឹមបាន។
Picasso Sky Gemme Experience Gallery នឹងបើកជាផ្លូវការចំពោះសាធារណជនចាប់ពីថ្ងៃទី ១ ខែមីនា។
សូមអញ្ជើញមកទស្សនា ភាពអស្ចារ្យនៃសិល្បៈរបស់ លោក Picasso និងសិល្បៈដ៏ល្អឥតខ្ចោះ ដែលបង្កើតសោភ័ណ្ឌភាពប្លែកក្នុងលំនៅដ្ឋានអភិវឌ្ឍថ្មីនេះ។
សម្រាប់ព័ត៌មានលម្អិត និងចាប់អារម្មណ៌ក្នុងការទស្សនាសូមទំនាក់ទំនង ៖ +855 23 930 888 / +855 87 286 220។